ព័ត៌មានទាន់ហេតុការណ៍5 hours ago
FDA៖ វ៉ាក់សាំងបង្ការ COVID-19 ក្រុមហ៊ុន Johnson & Johnson មានសុវត្ថិភាព និងប្រសិទ្ធភាពដោយចាក់ត្រឹមតែមួយដង
អាមេរិក៖ ការពិនិត្យឡើងវិញដោយក្រុមនិយតករអាមេរិក របស់ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការវីរុសរបស់ក្រុមហ៊ុនបានរកឃើញថា វាមានសុវត្ថិភាព និងប្រសិទ្ធភាព។វ៉ាក់សាំងនេះនឹងត្រួសត្រាយផ្លូវក្នុងការក្លាយជាវ៉ាក់សាំងបង្ការជំងឺទី៣ ដែលត្រូវអនុញ្ញាតនៅសហរដ្ឋអាមេរិក ប្រហែលជាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ វ៉ាក់សាំងនេះអាចជាជម្រើសមួយ ដែលមានប្រសិទ្ធភាពទាបជាងវ៉ាក់សាំងក្រុមហ៊ុន ហើយអាចត្រូវបានរក្សាទុកនៅក្នុងទូទឹកកកធម្មតា ជំនួសឲ្យម៉ាស៊ីនកក។ លទ្ធផលពីការសាកល្បងត្រូវបានចេញផ្សាយដោយក្រុមហ៊ុន កាលពីខែមុន។ ក្រុមហ៊ុនរបស់បែលហ្ស៊ិកដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុនឱសថខ្នាតយក្សបាននិយាយថា ទិន្នន័យរបស់ខ្លួនបានបង្ហាញថា ផលិតផលនេះមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ។ លទ្ធផលនៃការសាកល្បងវ៉ាក់សាំងជាច្រើនដំណាក់កាល ដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង និងប្រេស៊ីលបានរកឃើញថា...