Connect with us

ព័ត៌មានកីឡា

ក្រុមការងារសប្បុរសធម៍របស់ក្រុមហ៊ុនRF3 World Cambodia បានទៅដល់ខេត្តបន្ទាយមានជ័យហើយដើម្បីចែកអំណោយជូនជនរងគ្រោះដោយសារទឹកជំនន់

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២០​នេះ ក្រុមការងាររបស់ក្រុមហ៊ុន RF3 World Cambodia ដឹកនាំដោយ​ លោក អគ្គនាយក វណ្ណ​ សុភានោ បានធ្វើដំណើរមកដល់ខេត្តបន្ទាយមានជ័យហើយ ដើម្បីចូលរួមជួយជនរងគ្រោះដែលរងផលប៉ះពាល់ពីទឹកជំនន់​ តាមរយ:ការចែកជូននូវអំណោយជាស្បៀងខ្លះៗជូនពួកគាត់។

 

បើតាមគំរោង ដែលក្រុមការងារក្រុមហ៊ុន​ RF3 World Cambodia បានប្រាប់​​ កម្ពុជាសន្តិភាពថា​ កម្មវិធីចែកអំណោយសប្បុរសធម៍នេះ​ នឹងមានការអញ្ជើញជាអធិបតីដោយអភិបាលខេត្ត​ បន្ទាយមានជ័យ និងមន្រី្តមូលដ្ឋានផងដែរ​​។ កម្មវិធិនេះនឹងប្រព្រឹត្តទៅនៅរសៀលនេះ​ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

 

លោក​ វណ្ណ​ សុភានោ កន្លងមកនេះបានប្រាប់ កម្ពុជាសន្តិភាពយើងថា ដោយមើលឃើញពីទុក្ខលំបាកពលរដ្ឋដែលកំពុងតែរងគ្រោះដោយទឹកជំនន់ និងដើម្បីរួមចំនែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះពួកគាត់ផងនោះ​​ លោកបានសំរេចបង្កើតកម្មវិធីមនុស្សធម៍នេះឡើង ដោយបានគៀងគរសមាជិកទាំងអស់  ចូលរួមទាំងថវិការនិងសំភារ: បង្កើតជាកញ្ចប់អំណោយជូនពួកគាត់ទាំងអស់ចំនួន១០០០គ្រួសារ​ ។ ដោយឡែកនៅខេត្តបន្ទាយមានជ័យនេះ នឹងចែកជូនចំនួន៤៩៩គ្រួសារ។

បន្ទាប់ពីកម្មវិធីសប្បុរសធម៍នៅខេត្តបន្ទាយមានជ័យ​​ តាមគំរោងក្រុមការងារក្រុមហ៊ុនRF3 World Cambodia នឹងបន្តចែកជូនអំណោយសប្បុរសធម៍របស់ខ្លួន​ ខេត្តបាត់ដំបង​ នៅថ្ងៃទី២១ខែតុលាស្អែកនេះ  ហើយនៅថ្ងៃទី២២ ខែតុលានឹងបន្តទៅខេត្តពោធិសាត់ដែលជាគោលដៅចុងក្រោយ។

សេចក្តីរាយការណ៍ពីអ្នកយកព័ត៌មាន Fresh News ពីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ កម្ពស់ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នៅតែបន្តកើនឡើងគួរឲ្យបារម្ភ ខណៈអាជ្ញាធរអះអាងថា ទឹកជំនន់នេះ មួយភាគធំបានធ្លាក់មកពីប្រទេសថៃ។

ជាមួយគ្នានេះ ទំនប់អូរកៃដន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាក់ដោយសារកម្លាំងទឹក ធ្វើឲ្យក្នុងក្រុងប៉ោយប៉ែត រឹតតែត្រូវលិចលង់ខ្លាំងជាងមុន។

 

សេចក្តីរាយការណ៍បន្តថា នៅព្រឹកនេះដែរ អាកាសធាតុនៅខេត្តបន្ទាយជ័យ ផ្ទៃមេឃសភាពអួរអាប់ខ្លាំង ដែលបង្កឲ្យមានក្តីបារម្ភ ប្រសិនបើជាមានភ្លៀងធ្លាក់ថែមទៀត គឺការលិចលង់នឹងរឹតតែខ្លាំងឡើង ដោយសារតែកម្ពស់ទឹក នៅតាមទីវាលកំពុងលិចលង់ ជាមួយនឹងទឹកនៅតាមស្ទឹងដងអូរ ក្នុងក្រុងប៉ោយប៉ែតបានឡើងប្រៀប ហើយបានហូរចូលផ្នែកខ្លះ នៃភូមិឋានរបស់អ្នកស្រុកផងដែរ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook