Connect with us

ព័ត៌មានសេដ្ឋកិច្ច

ការផលិតស៊ីម៉ងតិ៍របស់កម្ពុជា កើនឡើងរហូត៧% ទោះជួបវិបត្តិជំងឺកូវីដ១៩

លោក ពុត ចន្ដារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២០ ក្នុងវិបត្តិជំងឺកូវីដ១៩ កម្ពុជាផលិតស៊ីម៉ងតិ៍បានជាង៨លានតោន កើនឡើង៧ភាគរយ ខណៈតម្លៃមានការកើនឡើងធម្មតាវិញ បន្ទាប់ពីតម្លៃបានធ្លាក់ចុះ នៅឆ្នាំ២០១៩កន្លងទៅ។

លោក ពុត ចន្ដារិទ្ធ បានឲ្យដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បរិមាណដែលកម្ពុជាផលិតស៊ីម៉ងតិ៍បានជាង ៨លានតោននេះ គឺមិនមានការនាំចេញទៅក្រៅនោះទេ ហើយតម្លៃក្នុងឆ្នាំ២០១៩ មកទល់ដើមឆ្នាំ២០២០ មានការធ្លាក់ចុះ ទើបតែក្នុងឆមាសទី២ ឆ្នាំ២០២០ តម្លៃបានឡើងធម្មតាវិញ ដូចមុនសភាពការកូវីដ១៩។

លោកបញ្ជាក់ឲ្យដឹងទៀតថា នៅដើមឆ្នាំ២០២០ ការបញ្ជាទិញមានការធ្លាក់ចុះ២០ភាគរយ ដោយសារកូវីដ១៩ តែដោយឡែកនៅឆមាសទី២ នៃឆ្នាំ២០២០ មកដល់ពេលនេះ មានកំណើន៧ភាគរយឡើងវិញ។

យ៉ាងណា លោកបន្ថែមទៀតថា ការផ្គត់ផ្គង់ស៊ីម៉ងតិ៍នៅក្នុងស្ថានភាពជំងឺកូវីដ១៩នេះ ឃើញថាមានការថមថយបន្តិច ទៅលើតម្រូវការសំណង់ធំៗ ដែលជាគម្រោងរបសបរទេស ដោយមានការផ្អាកខ្លះៗ ប៉ុន្ដែសម្រាប់សំណង់តូច-មធ្យមវិញ ឃើញថាមានតម្រូវជាធម្មតា ដូចជាការវិនិយោគជាគម្រោងបុរី គម្រោងលំនៅឋានផ្ទះវីឡារបស់វិនិយោគក្នុងស្រុកវិញ មិនបានផ្អាកដំណើរការនោះទេ។

គួរជម្រាប់ថា កម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ចំនួន ៥ក្រុមហ៊ុន ដែលបានដំណើរការផលិតសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលក្នុងនោះមានសំណង់ធំៗ និងសំណង់តូច-មធ្យមផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook