Connect with us

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេរបស់វៀតណាម ទទួលបានការអនុញ្ញាតឱ្យសាកល្បងយានយន្តបើកបរដោយខ្លួនឯងនៅសហរដ្ឋអាមេរិក

ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងបង្អស់របស់វៀតណាមឈ្មោះថា Vinfast បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនទទួលបានការអនុញ្ញាតឱ្យសាកល្បងយានយន្តស្វយ័តនៅតាមដងផ្លូវសាធារណៈក្នុងរដ្ឋកាលីហ្វ័រញ៉ា។ យោងតាមការចុះផ្យាយរបស់សារព័ត៌មាន vietnaminsider ក្រុមហ៊ុន Vinfast ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Vingroup JSC ធំជាងគេរបស់វៀតណាមបាននិយាយថា ការអនុញ្ញាតដែលផ្តល់ដោយរដ្ឋបាលយានយន្តកាលីហ្វ័រញ៉ា គឺចាំបាច់ដើម្បីឱ្យក្រុមហ៊ុននេះធ្វើពាណិជ្ជកម្មយានយន្តអគ្គិសនីរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ Vinfast បាននិយាយថា ខ្លួនបានបង្កើតនូវម៉ូដែលចំនួន ៣ ជាមួយនឹងលក្ខណៈស្វ័យភាព ដោយបន្ថែមថា ម៉ូដែលចំនួនពីរនឹងត្រូវបានដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុបចាប់ពីឆ្នាំ ២០២២ ។ គួរឲ្យដឹងថា កាលពីឆ្នាំមុន Vinfast បាននិយាយថា ខ្លួនបានទិញមជ្ឈមណ្ឌលធ្វើតេស្តិ៍ Lang Lang របស់ GM Holden នៅប្រទេសអូស្រ្តាលី បន្ទាប់ពីការបើកការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍនៅ Melbourne ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីពង្រីកទីផ្សារ អន្តរជាតិ។

ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍របស់ VNExpress បានឱ្យដឹងថា VinFast បានលក់រថយន្តចំនួន ៣១,៥០០គ្រឿង នៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន ដោយមានរថយន្តប្រភេទ VinFast និងរថយន្តប្រភេទ SUV ក្នុងចំណោមរថយន្តលក់ដាច់បំផុត។ គួរបញ្ជាក់ថា ក្រុមហ៊ុននេះបានចូលក្នុងឧស្សាហកម្មរថយន្តកាលពី ៣ ឆ្នាំមុន ដោយមានរោងចក្រផលិតរថយន្តនៅភាគខាងជើងខេត្ត Hai Phong និងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍នៅអូស្រ្តាលី អាឡឺម៉ង់ និងសហរដ្ឋអាមេរិក ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook