Connect with us

ព័ត៌មានទាន់ហេតុការណ៍

ឡូយណាស់ ! ធនាគារកសិកម្មថៃ សងធានារ៉ាប់រងដល់កសិករខ្លួន ៣៧០លានបាត ក្រោយពីធ្វើកសិកម្មខាតដើម

ប្រទេសថៃ៖ ធនាគារកសិកម្មនិងសហករណ៍កសិកម្ម (BAAC) បានទូទាត់សំណងធានារ៉ាប់រងរបស់កសិករដែលចូលរួមក្នុងគម្រោងធានារ៉ប់រងស្រូវក្នុងឆ្នាំ​២០២០ ដែលចំនួនសរុបទាំងអស់មាន ៣៧០លានបាត។ ការធ្វើបែបនេះក្នុងគោលបំណងបន្ធូរបន្ថយ ការខូចខាតនិងកាត់បន្ថយហានិភ័យផលិតកម្មសម្រាប់កសិករជាង ៣២.០០០ នាក់ និងមានផ្ទៃដី ៣១០.០០០ រ៉ៃ។

លោក Nicha Uaipornrungrat ដែលជាអនុប្រតិបត្តិ (BAAC) បានមានប្រសាសន៍ថា ” ក្នុងគំនិតផ្តួចផ្ដើមកម្មវិធីអភ័យឯកសិទ្ធ គឺធ្វើសម្រាប់បងប្អូនកសិករ ដោយមានបញ្ចូល ការធានារ៉ាប់រង ឧបករណ៍ ដើម្បីគ្រប់គ្រងហានិភ័យផលិតកម្ម និងកាត់បន្ថយការខូចខាតដែលអាចកើតមានគ្រប់ពេល។ ជាមួយគ្នានោះ គម្រោងធានារ៉ាប់រងការដាំដុះស្រូវទូទាំងប្រទេសថៃប្រចាំឆ្នាំ ២០២០ ដែលមានទំហំដីប្រមាណ ៤៥,៧ លានរ៉ៃ បានដំណើរការហើយ។ ដោយឡែក ការធានារ៉ាប់រងនេះបានគ្របដណ្តប់លើការខូចខាតទាំងអស់ ដែលបណ្តាលមកពី គ្រោះមហន្តរាយធម្មជាតិចំនួន ៨ ប្រភេទ រួមមាន៖ ទឹកជំនន់ ,ភ្លៀងធ្លាក់ខ្លាំង ,គ្រោះរាំងស្ងួត ,ព្យុះត្រជាក់,ព្រឹលភ្លើងដំរីព្រៃ ,សត្វល្អិត ,គ្រោះកាច។

យោងតាមរបាយការណ៍ធានារ៉ាប់រងការខូចខាត Kor Sor ០២ បានបញ្ជាក់ថា ការទាមទារសំណងបានធ្វើឡើង ដោយកសិករនៅក្នុងការិយាល័យកសិកម្មស្រុក និងបានរៀបចំដំណើរការដោយសមាគមធានារ៉ាប់រងទូទៅថៃ។ រាល់ការបង់បុព្វលាភរ៉ាប់រង ត្រូវបានព្រមព្រៀងគ្នាក្នុងរយៈពេល ១៥ ថ្ងៃ ក្រោយពីទទួលបាននូវព័ត៌មានពេញលេញ ហើយបន្ទាប់មក BAAC ត្រូវមកបង់សំណងចូលក្នុងគណនីធនាគាររបស់កសិករដោយផ្ទាល់។ ចំពោះការទាមទាររបស់ប្រជាកសិករ គឺតម្រុវឲ្យ BAAC បង់សំណងចំនួន ៨ លើក ដែលក្នុងនោះមានទឹកប្រាក់សរុប ៣៧០.៥៥ លានបាត ជាមួយអ្នកទទួលផលមានចំនួន ៣២.០០០ នាក់ និងដីកសិកម្មចំនួន ៣១០.០០០។

មានកសិករជាង ៣,៤ លាននាក់ មានដីសរុប ៤៤,៣ លានរ៉ៃ បានដាក់ពាក្យស្នើសុំគម្រោងធានារ៉ាប់រងលើការដាំដុះស្រូវប្រចាំឆ្នាំក្នុងឆ្នាំ ២០២០ ។ ខណៈពេលដែល BAAC ព្រមព្រៀងលើបណ្តឹងទាមទារសំណង នឹងត្រូវបង់ចូលគណនីធនាគាររបស់កសិករម្នាក់ៗឱ្យបានឆាប់ទៅតាមអ្វីដែលអាចធ្វើបាន។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook