Connect with us

ព័ត៌មានទាន់ហេតុការណ៍

សណ្ឋាគារ​​ និងកាស៊ីណូ​របស់លោកត្រាំ ត្រូវបំផ្លាញចោល

អាមេរិក៖ រយៈពេល​៦សប្តាហ៍ ក្រោយលោកត្រាំបញ្ចប់តំណែងប្រធានាធិបតីអាមេរិក ​សណ្ឋាគារនិងកាស៊ីណូនៅទីក្រុង Atlantic រដ្ឋ New Jersey អាមេរិក ត្រូវបានបំផ្លាញចោល ។

មន្ត្រីរដ្ឋាភិបាលទីក្រុង Atlantic បានសម្រេចបំផ្ទុះកម្ទេចអគារTrump Plaza នៅព្រឹកថ្ងៃទី​១៧ខែកុម្ភៈ(ពេលវេលាក្នុងតំបន់ )។ ក្រោយសំឡេងផ្ទុះយ៉ាងខ្លាំង អគារកំពស់​៣៤ជាន់ នៅសល់តែគំនរបាក់បែកតែប៉ុណ្ណោះ ។ ពលរដ្ឋជាច្រើនបាននាំគ្នាទៅមើលការបំផ្លាញអគារ Trump Plaza ដោយអ្នកខ្លះត្រូវបង់ប្រាក់​១០ ដុល្លារ​ដើម្បីទទួលបានកន្លែងមើលល្អបំផុត និងសុវត្ថិភាព។

អគារTrump Plaza ​បានបើកដំណើរការតាំងពីឆ្នាំ​១៩៨៤ ធ្លាប់ក្លាយជា សណ្ឋាគារនិងកាស៊ីណូដ៏ល្បី ទាកទាញក្រុមអ្នកមាន និងល្បីៗជាច្រើន ទៅលេងល្បែងនៅទីនោះ ។ Trump Plaza គឺជាកាស៊ីណូដំបូង បង្អស់ក្នុងចំណោម​៣​កន្លែងរបស់លោកត្រាំ នៅទីក្រុង Atlantic ។ ប៉ុន្តែ កាស៊ីណូទាំង​៣របស់លោកត្រាំ​ត្រូវក្ស័យធុន ហើយ​ សណ្ឋាគារ និងកាស៊ីណូ​​​​ Trump Plaza ត្រូវបោះបង់ចោលតាំងពីឆ្នាំ​២០១៤។

មុនការបំផ្ទុះ​អគារ​ ក្រុមអ្នកជំនាញបានដាក់គ្រាប់រំសេវដល់ទៅ ៣ពាន់គ្រាប់​ជុំវិញអគារដើម្បីបំផ្លាញអគារកម្ពស់​៣៤ជាន់។ អភិបាលក្រុង Atlantic លោក Marty Small បានឲ្យដឹងថា យើងមិនអាចពឹងផ្អែកទៅលើ កាស៊ីណូទៀតឡើយ​ យើងត្រូវការវិស័យឧស្សាហកម្មថ្មីមកទីនេះ។ លោក​ Marty Small សង្ឃឹមថា​ទីតាំងខាងលើ​នឹងត្រូវអភីវឌ្ឍន៍ធ្វើជាតំបន់សម្រាប់ការកម្សាន្តលក្ខណៈគ្រួសារ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook