Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យអ្នករត់ឡាន TAXI និងម៉ូតូកង់បី (PassApp) ដែលធ្លាប់បានដឹកភ្ញៀវនៅតាម ២៣ទីតាំង សូមទៅធ្វើតេស្តរកជំងឺកូវីដ១៩នៅស្តាតអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ

ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អំពាវនាវឲ្យអ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនថា បានប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

មន្រ្តីសាលារាជធានីភ្នំពេញ ថ្លែងថា បន្ថែមលើការជូនដំណឹងរបស់ក្រសួងសុខាភិបាល បង្ហាញពីទីតាំងទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» នោះ ក្រសួង និងសាលារាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនរបស់យើងដែលរត់ឡានតាក់ស៊ី និងរត់ម៉ូតូកង់បីឥណ្ឌា (PassApp) ធ្លាប់ចេញចូល និងធ្លាប់ដឹកភ្ញៀវចេញពីទីតាំងទាំង២៣នេះ សូមទៅយកសំណាកនៅកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែកុម្ភៈនេះ ដើម្បីស្វែងរកជំងឺកូវីដ១៩។

ទីតាំងទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រួមមាន៖

* ក្លិប N8 សង្កាត់ទួលស្វាយព្រៃ
* Casa By Meridian កោះពេជ្រ
* Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣
* City Confort សង្កាត់បឹងព្រលឹត
* The Bridge សង្កាត់ទន្លេបាសាក់
* The Point Service Apartemt សង្កាត់ផ្សារដើមគរ
* Mekong Street សង្កាត់ជ្រោយចង្វារ
* Pent House Apartment សង្កាត់ទន្លេបាសាក់
* Skyline Dumex សង្កាត់មិត្តភាព
* Somet Condoninium សង្កាត់វាលវង់
* Residence L Olymic សង្កាត់អូឡាំពិច
* Prince Plazza Centre សង្កាត់ទន្លេបាសាក់
* Celests Skybar សង្កាត់ទន្លេបាសាក់
* Diamond Twin កោះពេជ្រ
* Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ
* ក្លិប Coco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ
* Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់
* ហាង The World សង្កាត់បឹងត្របែក
* ហាង វ័នមែនសិន សង្កាត់បឹងត្របែក
* ក្លិប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច
* Love ក្រោយអ៉ិធូ សង្កាត់បឹងរាំង
* វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី
* សាលា SIS សង្កាត់ផ្សារដើមគរ។

ក្រសួងបន្តអំពាវនាវយ៉ាងដូច្នេះថា «បុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ សូមអញ្ជើញមកធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រៃនៃរាជធានីភ្នំពេញ ហើយដាក់ខ្លួននៅដាច់ ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងធ្វើការតាមដានសុខភាព ជារៀងរាល់ថ្ងៃ»។

ក្រសួងបន្តថា ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកម្ដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬ ពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីជួយអន្តរាគមន៍សុខភាព បានទាន់ពេលវេលា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook