Connect with us

ព័ត៌មានជាតិ

ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ១៥៨នាក់

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក អ៊ុន ចាន់ដា និងលោកស្រី ញូង ចរិយា នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានប្រារព្ធពិធីជួបសំណេះសំណាល អបអរសាទរខួបទី ១១ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ដែលប្រព្រឹត្តទៅ នៅមន្ទីរសុខាភិបាលនែរដ្ឋបាលខេត្តកំពង់ចាម និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលបុត្រ ស្ត្រីមានកូនតូច និង ស្ត្រីក្នុងវ័យបន្តពូជ សរុបចំនួន១៥៨នាក់ ។

បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវខ្លឹមសារទាំងស្រុង នៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលផ្ញើជូន បងប្អូន ជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបាន អានដោយលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអំពាវនាវដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៌ខ្ពង់ខ្ពស់ទាំងឡាយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ក្នុងសារលិខិតនេះ ដោយត្រូវរួមគ្នា ជួយអោយស្រ្តីមានផ្ទៃពោះទាំងអស់ ទទួលបានការពិនិត្យថែទាំ តាំងពីពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាល ត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងទារក រហូតកូនមានអាយុ ២ឆ្នាំ ។

បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់ខ្លឹមសារទាំងស្រុង នៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានអានដោយលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត, លោក អ៊ុន ចាន់ដា បានអំពាវនាវដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំងឡាយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ក្នុងសារលិខិតនេះ ដោយត្រូវរួមគ្នា ជួយឲ្យស្រ្តីមានផ្ទៃពោះទាំងអស់ ទទួលបានការពិនិត្យថែទាំ តាំងពីពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាល ត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងទារក រហូតកូនមានអាយុ២ឆ្នាំ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ប្រការដែលសំខាន់ គឺស្ត្រីជាមាតាទាំងអស់ ត្រូវដឹងអោយបានច្បាស់ពីការចិញ្ចឹមទារក និងកុមារតូច ក្នុងការតាមដានការលូតលាស់របស់កូន ការជួយអោយម្តាយមានសុខភាពរឹងមាំ ហើយកូនអាចទទួលបានការថែទាំពេញលេញពីម្តាយ ដែលមានសុខភាពល្អ។

ទន្ទឹមនឹងនោះដែរ ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងមានការរំខានពីមេរោគកូវីដ១៩នោះ លោកប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹកដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងអ្នកចូលរួមទាំងអស់ ត្រូវបន្តរស់នៅធម្មតា តាមបែបគន្លងថ្មី ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនតាមរយៈវិធានការ «៣ការពារ និង ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ បានផ្តល់ជូនស្រ្តីចំនួន ១៥៨នាក់នោះ ម្នាក់ៗ ទទួលបាន៖ មីជាតិ ១កេស, ឃីត ១កញ្ចប់, ស្ករស ១គ.ក. ទឹកដោះខាប់ ១កំប៉ុង, ម្សៅលាបខ្លួនទារក ១ដប, សាប៊ូដុសខ្លួនទារក ១ដប, ខោទឹកនោមទារក ១យួរ និងថវិកា ២០,០០០ រៀល។

ជាមួយគ្នានេះ ស្ត្រីម្នាក់ដែលត្រូវឪពុកចុង ចាប់រំលោភមានផ្ទៃពោះត្រូវបានផ្តល់ជូនទឹកប្រាក់ចំនួន ២០០,០០០រៀលផងដែរ។ សូមជម្រាបផងដែរថា បន្ទាប់ពីពិធីសំណេះសំណាល និងចែកអំណោយដល់ស្ត្រី នៅមន្ទីរសុខាភិបាលខេត្ត លោកស្រីញូង ចរិយា អ៊ុនចាន់ដា និងក្រុមការងារ បានបន្តដំណើរ អញ្ជើញចុះសួរសុខទុក្ខ អ្នកជម្ងឺជាស្ត្រីទើបសម្រាលកូន កំពុងសម្រាកក្នុងមន្ទីរពេទ្យខេត្ត និងបានឧបត្ថម្ភថវិកាជូនក្នុងម្នាក់ៗ ៥០,០០០រៀលផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook