Connect with us

ព័ត៌មានជាតិ

ស្ថានទូតចិនប្រចាំកម្ពុជា ក្រើនរំលឹកដល់ពលរដ្ឋចិន ដែលកំពុងរស់នៅប្រទេសកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ពីការផ្សាយបោកប្រាស់អំពីការលក់វ៉ាក់សាំងកូវីដនាពេលថ្មីៗនេះ

(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកដល់ពលរដ្ឋចិន ដែលកំពុងរស់នៅប្រទេសកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ពីការផ្សាយបោកប្រាស់អំពីការលក់វ៉ាក់សាំងកូវីដនាពេលថ្មីៗនេះ ដោយស្ថានទូតបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋចិនដែលកំពុងរស់នៅប្រទេសកម្ពុជាថា មានគេបានផ្ញើសារជាភាសាចិនតាមរយៈទូរស័ព្ទ ព្រមទាំងអះអាងថាដោយចំណាយត្រឹមតែ 120 ដុល្លារអាមេរិកប៉ុណ្ណោះ នឹងអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ហើយមានមនុស្សមួយចំនួនទៀតបានផ្សព្វផ្សាយជាសារធារណៈតាមបណ្តាញសង្គម លក់វ៉ាក់សាំងកូវីដរបស់ប្រទេសចិនក្នុងតម្លៃ ៤៥០ដុល្លារ ដែលធ្វើឱ្យពលរដ្ឋចិនក្នុងប្រទេសកម្ពុជាមានការមន្ទើលសង្ស័យជាខ្លាំង។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ពាក់ព័ន្ធនឹងព័ត៌មានបោកប្រាស់អំពីការលក់វ៉ាក់សាំងនេះ ស្ថានទូតចិន បានធ្វើការក្រើនរំលឹកថា៖

ទី១ បើយោងតាមដំណឹងដែលស្ថានទូតទទួលបានគឺ វ៉ាក់សាំងកូវីដដែលជាជំនួយរបស់ប្រទេសចិនត្រូវបានរាជរដ្ធាភិបាលនិងក្រសួងការពារជាតិកម្ពុជាគ្រប់គ្រងយ៉ាងល្អ រួមទាំងការទទួលចាក់វ៉ាក់សាំងសុទ្ធតែត្រូវបានធ្វើតាមនិតិវិធីយ៉ាងតឹងរឹងផងដែរ ដូច្នេះមិនមានវ៉ាក់សាំងហូរចូលក្នុងទីផ្សារឡើយ។ ហេតុដូចនេះ ហើយរាល់ការផ្សាយពាណិជ្ជកម្មលក់វ៉ាក់សាំងសុទ្ធតែជាការបោកប្រាស់ ដោយសូមអ្នកទាំងអស់គ្នារក្សារការប្រុងប្រយ័ត្ន។

ទី២ វ៉ាក់សាំងកូវីដ-១៩ មិនមែនជាទំនិញធម្មតានោះទេ ការទុកដាក់ ឫដឹកជញ្ជូនវ៉ាក់សាំង មានតម្រូវការយ៉ាងតឹងរឹងបំផុត។ ចំពោះការចាក់វ៉ាក់សាំងវិញក៏ត្រូវតែអនុវត្តន៍ដោយអ្នកជំនាញផងដែរ។ រាល់ការទទួលបានវ៉ាក់សាំងណាមួយ តាមរយៈបណ្តាញក្រៅផ្លូវការ និងការចាក់វ៉ាក់សាំងដោយអ្នកមិនមានជំនាញ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពនិងសុវត្ថិភាព និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook