Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តតាកែវណែនាំ! មន្រ្តីឈរជើងតាមព្រំដែនឱ្យទប់ស្កាត់ទំនិញខុសច្បាប់ពីវៀតណាម

តាកែវ៖ បន្ទាប់ពីមានការលួចនាំសត្វមាន់ ត្រី និងពងទាចូលខុសច្បាប់ពីប្រទេសវៀតណាម មកប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិភ្នំដិនកាលពីពេលថ្មីៗនេះ អាជ្ញាធខេត្តតាកែវ បានជួបប្រជុំជាមួយអភិបាលស្រុក តាមព្រំដែនទាំង៤ និងមន្រ្តីគយ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធឈរជើតាមព្រំដែនទាំងអស់ ធ្វើការទប់ស្កាត់ទំនិញខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។

លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានដឹកនាំការប្រជុំណែនាំមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់អោយបានចំពោះអំពើរត់ពន្ធខុសច្បាប់តាមព្រំដែន ជាពិសេសការនាំសត្វមាន់ ពងទា និងត្រីជាដើម ព្រោះបើកាលណាយើងទប់ស្កាត់ទំនិញខុសច្បាប់ទាំងអស់នេះមិនបានទេ វាអាចនិងនាំអោយការប្រមូលចំណូលពន្ធគយនៅតាមព្រំដែនមានការធ្លាក់ចុះជាក់ជាពុំខាន។

លោកអភិបាលរងខេត្តតាកែវបានថ្លែងបន្តថា កាលពីយប់មិញនេះ មន្រ្តីជលផលបានដេញចាប់រ៉ឺម៉កដឹកត្រីខុសច្បាប់ពីប្រទេសវៀតណាម។ ប៉ុន្តែនៅពេលដែលចាប់បាន បែជាឃើញទំនិញជាពងទានាំចូលពីប្រទេសវៀតណាមទៅវិញ ដូច្នោះបញ្ហានេះយើងត្រូវតែរួមគ្នាទប់ស្កាត់អោយបានកុំឲ្យមានបញ្ហានេះកើតឡើងបន្តទៀត។ ម្យ៉ាងទៀតប្រសិនបើមានមនុស្សឆ្លងដែនខុសច្បាប់ដែលយើងមិនអាចទប់ស្កាត់បាន វានឹងនាំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ជាក់ជាពុំខាន ខណៈពេលដែលយើងកំពុងតែទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅព្រំដែនជាមួយប្រទេសជិតខាង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook