Connect with us

កងកម្លាំងប្រដាប់អាវុធ

មន្ត្រីរាជការតាមបណ្តារមន្ទីនៃខេត្តកណ្តាល ទទួលបានការចាក់វ៉ាក់សាំង«ស៊ីណូវ៉ាក់»

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំង «ស៊ីណូវ៉ាក់» ជូនដល់មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីវេលាម៉ោង៨:០០ព្រឹកថ្ងៃព្រហស្បតិ៍ទី១ នេះតទៅ។

លោកជំទាវហ៊ុន កុសនី អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយសហការី បានចុះពិនិត្យការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងបានធ្វើការណែនាំ ដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពមន្ត្រីដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ដោយប្រើកាយវិការឱ្យបានសមរម្យទៅកាន់ពួកគាត់។

ក្នុង​ការចុះពិនិត្យ​នេះដែរ លោកជំទាវអភិបាលរងខេត្ត បាន​មានប្រសាសន៍​ណែនាំ និងសម្របសម្រួល ដល់មន្ត្រី ដែល​បាន​អញ្ជើញ​មកចាក់​វ៉ាក់សាំង ត្រូវអនុវត្ត​តាម​ការ​ណែនាំ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ក៏ដូចជាវិធានការ ​ការពារ​រ​បស់ក្រសួងសុខាភិបាល ដោយ​រក្សា​គម្លាត និង​លាងដៃ​ជាមួយអាល់កុល ជែល ឬសាប៊ូ ឲ្យ​បាន​ញឹកញាប់​ និងត្រូវយកចិត្តទុកដាក់លើវិធានទប់ស្កាត់ការចម្លងជំងឺ ដោយការពាក់ម៉ាស់ វ៉ាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតជាដើម។

សូមបញ្ជាក់ថា មន្ត្រីរាជការដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងនាព្រឹកនេះមានចំនួន២៦៥នាក់ និងនៅពេលរសៀលមានចំនួន១៥០នាក់បន្ថែមទៀតមកពីមន្ទីរសាធារណៈការខេត្ត មន្ទីរផែនការខេត្ត និងមន្ត្រីEDC ក្រុងតាខ្មៅផងដែរ។ សម្រាប់ថ្ងៃទី២ រួមមាន រដ្ឋបាលខេត្ត មន្ទីរទំនាក់ទំនងរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ។ ថ្ងៃទី៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មន្ទីរទេសចរណ៍ សាខារតនាគារ សាខាធនាគារជាតិ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ សាខាពន្ធដា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរ ដ.ន.ស.ស ពន្ធនាគារខេត្ត។ ថ្ងៃទី៤ មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន មន្ទីរអភិវឌ្ឍជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្ងៃទី៥ មនកទីរកិច្ចការនារី សាខាគយ និងរដ្ឋាករ សាលាដំបូង មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ មន្ទីរមុខងារសាធារណះ មន្ទីរពាណិជ្ជកម្ម សាខា ប.ស.ស មន្ទីរព័ត៌មាន។ ថ្ងៃទី៦ ព្រះសង្ឃ និវត្តន៍ជន អតីតយុទ្ធជន និងអ្នកផ្សារ អ្នករត់តាក់ស៊ី រត់កង់បី ម៉ូតូឌុប សេវាករ និងសាឡន កាត់សក់។

គួរបញ្ជាក់ផងដែរថា៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី០១ ខែមេសា ឆ្នាំ២០២១នេះអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាមានចំនួន២៤៧៧នាក់ អ្នកជាសះស្បើយមានចំនួន១២៤០នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន១២១៩នាក់ ស្លាប់១៤នាក់ខណៈនៅថ្ងៃនេះដែរមានអ្នកឆ្លងថ្មី៣៧នាក់( ៣៥នាក់ស្ថិតក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភះ) ធ្នកឆ្លងថ្មីមកពីក្រៅប្រទេសចំនួន២នាក់និងអ្នកជាសះស្បើយមានចំនួន៤៩នាក់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook