Connect with us

ព័ត៌មានទាន់ហេតុការណ៍

ច្រើនណាស់! ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣០,៨០៧,១៩០នាក់ហើយ

ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣០,៨០៧,១៩០នាក់ហើយគិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៨៥០,៣៨៥នាក់ និងជាសះស្បើយឡើងវិញ ១០៥,៣០០,៨៥៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,៣១៤,៦២៥នាក់ ស្លាប់ចំនួន ៥៦៧,៦១០នាក់ និងជាសះស្បើយចំនួន ២៣,៨២៥,៦៣៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១២,៩១២,៣៧៩នាក់ ស្លាប់ចំនួន ៣២៨,៣៦៦នាក់ និងជាសះស្បើយ ១១,២៧៦, ៦២៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១២,៣៩១,១២៩នាក់ ស្លាប់ ១៦៤,១៤១នាក់ និងជាសះស្បើយ ១១,៥៦៧,០៦០នាក់៕

 

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook