Connect with us

ព័ត៌មានអន្តរជាតិ

ថៃគ្រោងស្តារសេដ្ឋកិច្ចពីវិស័យទេសចរណ៍ តាមរយៈការបន្ថយពេលធ្វើចត្ដាឡីស័ក

(រាជធានីបាងកក)៖ យោងតាមការចុះផ្សាយ​របស់សារព័ត៌មានដ៏ធំរបស់ថៃ Bangkok Post កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ បានឲ្យដឹងថា រាជរដ្ឋាភិបាលយោធាថៃបានចេញសេចក្តីសម្រេចថ្មីមួយ អនុញ្ញាតឲ្យជនបរទេសចេញ-ចូលប្រទេសខ្លួនបានវិញដោយកំណត់ធ្វើចត្តាឡីស័កត្រឹម៧ថ្ងៃសម្រាប់ជនបរទេសទាំងហ្លាយណាដែលមានការបញ្ជាក់ពីក្រុមគ្រូពេទ្យថាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានចំនួន២ដូសរួចហើយនោះ….។

សារព័ត៌មានខាងលើដដែលនេះ បានដកស្រង់សម្តីជំនួយការអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក អភិសម័យ ស៊្រីរ៉ាំងសន«Apisamai Srirangson»បានឲ្យដឹងថា សម្រាប់ជនបរទេសចង់ចូលមកប្រទេសថៃចំពោះអ្នកមិនធ្លាប់បានចាក់វ៉ាក់សាំងសោះឬក៏ចាក់បានត្រឹម១ដូស គឺតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន១០ថ្ងៃ ​ប៉ុន្តែសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបាន២ដូសរួចរាល់គឺតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹម៧ថ្ងៃប៉ុណ្ណោះបន្ទាប់ពីជនបរទេសទាំងនោះបានធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃនៅប្រទេសកំណើតរួចរាល់និងមានការបញ្ជាក់ពីអជ្ញាធរឬមន្ទីសុខាភិបាលថាមិនមានវិជ្ជមានជំងឺកូវីដ-១៩ ។ សារព័ត៌មានបាងកកប៉ុស្តិ៍បានបរិយាយបន្ថែមថា ចំពោះជនបរទេសដែលធ្វើដំណើរមកពីបណ្តាប្រទេសមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ខ្លាំង គឺតម្រូវឲ្យធ្វើចត្ដាឡីស័កចំនួន១៤ថ្ងៃជាចាំបាច់។

ដោយឡែកបើយោងតាមសារព័ត៌មានក្នុងស្រុកល្បីមួយទៀតឈ្មោះថៃរ៉ាត់ បានចុះផ្សាយឲ្យដឹងថា ចាប់តាំងពីជំងឺកូវីដ-១៩ផ្ទុះឡើង ប្រទេសថៃបានខាតបង់ប្រាក់ចំណូលរាប់ពាន់លានបាតពីវីស័យទេសចរណ៍ដែលប្រទេសមួយនេះចាត់ទុកជាវិស័យអទិភាពទី៣ក្នុងចំណោមប្រភពចំណូលជាតិទាំងមូលរបស់ប្រទេស។ ដូច្នេះការបន្ធូរបន្ថយរបស់រាជរដ្ឋាភិបាលយោធាថៃចំពោះការបើកឲ្យជនបរទេសវិលចូលមកលេងប្រទេសខ្លួន ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិនយោបាយពុំទាន់ដោះស្រាយបាននៅឡើយនោះ គេអាចសន្និដ្ឋានបានថា រាជរដ្ឋាភិបាលយោធាមួយនេះកំពុងប្រើយុទ្ធវិធីស្តារសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈយន្តការបន្ធូរបន្ថយលើការកំណត់ធ្វើចត្តាឡីស័កដល់ជនបរទេសដែលមានបំណងចង់មកលេងកម្សាន្តប្រទេសរបស់ខ្លួនឡើងវិញ។

ចំណែកអ្នកមិនបានចាក់១ដូសត្រូវធ្វើចត្ដាឡីស័ករយៈពេល១០ថ្ងៃយ៉ាងតិច នឹងត្រូវបានធ្វើតេស្ដ២ដង គឺនៅថ្ងៃទី៣-៥ និងថ្ងៃទី៩-១០។ ហើយជាចុងក្រោយសម្រាប់ជនបរទេសមិនបានចាក់វ៉ាក់សាំងសោះឬមកពីតំបន់ផ្ទុះជំងឺកូវីដ-១៩ខ្លាំង ត្រូវធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃជាចាំបាច់ នឹងតម្រូវឲ្យធ្វើតេស្ដចំនួន៣ដង គឺនៅថ្ងៃមកដល់ និងនៅថ្ងៃ៦-៧ និងថ្ងៃទី ១២-១៣៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook