Connect with us

ព័ត៌មានទាន់ហេតុការណ៍

ពិតមែនឬអត់! ការសិក្សាបានបង្ហាញថា ម្នាក់ក្នុងចំណោមបីនាក់ដែលជាពីជំងឺកូវីដ-១៩ មានបញ្ហាផ្លូវចិត្តនិងសរសៃប្រសាទ

បរទេស៖ មនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលសះស្បើយពីជំងឺកូវីដ-១៩ ជួបបញ្ហាផ្លូវចិត្ត និងសសៃប្រសាទនៅ រយៈពេល៦ខែបន្ទាប់។ នេះបើតាមការសិក្សាមួយដែលចុះផ្សាយ លើទស្សនាវដ្ដីល្បីឈ្មោះ Lancet Psuchiatry នៅថ្ងៃទី៧ ខែមេសា ដែលបង្ហាញពីផលប៉ះពាល់រយៈពេលវែងបង្កដោយជំងឺផ្លូវដង្ហើម មួយនេះ។

ក្នុងការសិក្សាលើអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ជាង២៣ម៉ឺននាក់ អ្នកដែលកើតជំងឺនេះ មានការវិវត្តបញ្ហាទាក់ទងខួរក្បាលច្រើនជាងអ្នកកើតជំងឺផ្លូវដង្ហើមឯទៀត។ ការសិក្សាលើកំណត់ត្រា សុខភាពរបស់អ្នកជំងឺច្រើនជាង២៣ម៉ឺននាក់បង្ហាញថា អ្នកជំងឺ៣៤ភាគរយមានបញ្ហាប្រព័ន្ធប្រសាទ ឬលក្ខខណ្ឌផ្លូវចិត្តផ្សេងអំឡុងពេល៦ខែ, ១៧ភាគរយនៃរោគវិនិច្ឆ័យផ្លូវចិត្តមិននឹងនរ, និង១៤ ភាគរយមានបញ្ហាច្របូកច្របល់ស្មារតី។

លោក Max Taquet វេជ្ជបណ្ឌិតផ្នែកចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Oxford ដែលជា ដឹកនាំការងារ ស្រាវជ្រាវនេះ បានលើកឡើងថា លទ្ធផលនៃការសិក្សាបង្ហាញថា បញ្ហាខួរក្បាល និងបញ្ហាផ្លូវចិត្ត អាច មានឱកាសខ្ពស់ក្នុងការកើតឡើងលើអ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩។ លោក បន្ថែមទៀតថា ខណៈការសិក្សាមិនអាចកំណត់សម្គាល់ពីបញ្ហាផ្លូវចិត្តបាន វាជារឿងចាំបាច់ក្នុងការត្រៀមបង្ការ និង ព្យាបាល។

ក្នុងការសិក្សាដដែល ក្រុមអ្នកស្រាវជ្រាវ បានធ្វើរោគវិនិច្ឆ័យលើភាពមិនប្រក្រតីនៃសតិអារម្មណ៍ចំនួន ១៤ ប្រភេទ ដោយបញ្ហាផ្លូវចិត្ត ដូចជាការធុញថប់អារម្មណ៍ និងការបាក់ទឹកចិត្ត ជារោគសញ្ញាទូទៅ ដែលគេបានរកឃើញ។ ទោះជាយ៉ាងណា ពួកគេមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា វីរុសកូវីដ-១៩ មានទំនាក់ទំនងយ៉ាងណាទៅនឹងផ្នែកចិត្តសាស្ត្ររបស់មនុស្ស។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuter។

យ៉ាងណាមិញ អ្នកជំនាញផ្នែកសុខភាព កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ដោយសារព័ស្តុតាង បង្ហាញពីហានិភ័យនៃជំងឺខួរក្បាល និងបញ្ហាសុខភាពផ្លូវចិត្តក្នុងចំណោមអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ដែលកាន់តែកើនឡើងខ្ពស់ ។

កាលពីឆ្នាំ ២០២០ អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ត្រឹម ២០ភាគរយប៉ុណ្ណោះ ដែលបាន ធ្វើរោគវិនិច្ឆ័យឃើញមានបញ្ហាផ្លូវចិត្តក្នុងរយៈពេល៣ខែបន្ទាប់ពីកើតជំងឺនេះ។

ក្រៅពីបញ្ហាផ្លូវចិត្តនេះ អ្នកសះស្បើយពីកូវីដ-១៩ ក៏ប្រឈមមុខបញ្ហាផ្សេងទៀត។ បើទោះបីជាទទួល ការព្យាបាលយ៉ាងយកចិត្តទុកដាក់ក៏ដោយ អ្នកជំងឺកូវីដ-១៩ ប្រមាណ៧ភាគរយ បានជួបបញ្ហាដាច់ សរសៃឈាមខួរក្បាលក្នុងរយៈពេល៦ខែ ហើយជិត២ភាគរយ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មាន ជំងឺវង្វេងផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook