Connect with us

ព័ត៌មានជាតិ

សម្តេចតេជោបញ្ជាក់ថា បញ្ហាកូវីដ១៩ មិនអាចបន្ទច់បង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍរបស់កម្ពុជានោះទេ

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថា បញ្ហាកូវីដ១៩ មិនអាចបន្ទច់បង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជានោះទេ ខណៈដែលរាជរដ្ឋាភិបាល បានខិតខំអនុវត្តន៍គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិត បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០រហូតមកដល់ ជិតពាក់កណ្តាលឆ្នាំ២០២១នេះ កម្ពុជាក៏ដូចបណ្តាប្រទេសនៅលើពិភពលោក បាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមាន ពីជំងឺកូវីដ-១៩ មកលើបញ្ហាសុខភាព សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ ។ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមានប្រមាណជាង៣ភាគ រយ ។ កម្ពុជាបានអនុវត្តគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក ។ ទំហំពាណិជ្ជកម្មអន្តរជាតិ មានប្រមាណជាង៣៦ ៤០៨លានដុល្លារអាមេរិក ចំណែកឯ ការនាំ ចេញមានប្រមាណជាង១៧ ៤៣៦លានដុល្លារអាមេរិក ។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិ បន្តកើនឡើង ២១,៣ ប៊ីលានដុល្លារអាមេរិក ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ ឱ្យកាន់តែស៊ីជម្រៅ និងលើក ទឹកចិត្តដល់អ្នកវិនិយោគ ឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិន នៅកម្ពុជាក្រោមដំបូលសន្តិភាពលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយមិនមានការរើសអើង។

សារលិខិតបានបន្តថា ផលិត ផលក្នុងស្រុកសរុបជាមធ្យម សម្រាប់មនុស្សម្នាក់ពី១ ៦៧៩ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដល់ប្រមាណ ១ ៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានរៀបចំប្រាក់ចំណូល ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមា កើនដល់កម្រិតជាង ១លាន១៧ម៉ឺនរៀល ហើយការបើកបៀវត្ស បានអនុវត្តន៍ទាន់ពេលវេលា គឺបើក២ដងក្នុងមួយខែ តាមប្រព័ន្ធធនាគារទៀតផង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook