Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកការចេញចូលតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ និងដាក់ជាមណ្ឌលចត្តាឡីស័ក…

ខេត្តព្រះសីហនុ៖ យោងតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជូនដំណឹងផ្លូវការថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ នឹងមានការផ្អាកជាបណ្ដោះអាសន្ន នូវការចេញ-ចូល ទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ (ទីតាំងនៅក្រុមទី១, ៤, ២៥, ២៦, ២៧, ២៨, ២៩, ៣០, ៣១, ៣៣ និងក្រុមទី៣៤)។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ដែរថា យោងតាមលទ្ធផលតេស្ដវត្ថុសំណាកដែលក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១មក គឺបានបញ្ជាក់ថា មានករណីវិជ្ជជំងឺកូវីដ១៩ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះជាបន្ដបន្ទាប់។

ក្រោយពីមានសន្ទុះនៃការផ្ទុះឡើងជាបន្តបន្ទាប់ឥតស្រាកស្រាន្ត និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត រដ្ឋបាលខេត្ត សម្រេចបិទតំបន់នោះជាបន្ទាន់ចាប់ពីត្រឹមផ្លូវចូលភូមិ (ព្រំប្រទល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ) ទៅដល់រំដួលជើងភ្នំ (ក្រុមទី១) និងចាប់ពីផ្លូវរថភ្លើង (ទាំងសំងផ្លូវ) នៅខាងក្រោយតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់មាត់សមុទ្រ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូលតំបន់នោះបន្តទៀតឡើយ។

យោងតាមការជូនដំណឹងនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្ម និងការលក់ដូរគ្រប់ប្រភេទរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់នោះជាបណ្តោះអាសន្ន និងកំណត់ជា មណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ បងប្អូនប្រជាពលរដ្ឋទាំងអស់ (ទាំង១១ក្រុម) ត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook