Connect with us

ព័ត៌មានទាន់ហេតុការណ៍

ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤៩,៣២៨,៨៥៨នាក់

ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤៩,៣២៨,៨៥៨នាក់ហើយគិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ ។ ចំនែកអ្នកបាត់បង់ជិវិតវិញក៏មិនតិចដែរ មានចំនួន ៣,១៤៨,៧៨១នាក់ និងជាសះស្បើយឡើងវិញ ១២៦,៩៨២,១៣៧នាក់។

ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន​។នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ។

គិតមកទល់ពេលនេះ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៩២៧,០៩១នាក់ ស្លាប់ចំនួន ៥៨៧,៣៨៤នាក់ និងជាសះស្បើយចំនួន ២៥, ៥២១,៩១៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៧, ៩៨៨,៦៣៧នាក់ ស្លាប់ចំនួន ២០១,១៦៥នាសក់ និងជាសះស្បើយ ១៤,៨០៧, ៧០៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៤៤៦,៥៤១នាក់ ស្លាប់ ៣៩៥,៣២៤នាក់ និងជាសះស្បើយ ១២,៩៩២, ៤៤២នាក់។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook