Connect with us

ព័ត៌មានជាតិ

កម្ពុជា រកចំណូលបានជាង២,០៩ ពាន់លានដុល្លារពីការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ

រាជធានីភ្នំពេញ ៖ លោកវ៉េង សាខន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានបង្ហោះថា « លទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ សម្រេចបាន ជាង២,០៩ពាន់លានដុល្លារអាមេរិក ក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជម្ងឺកូវីដ ១៩ នៅកម្ពុជា» ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៤ខែ កម្ពុជាបាននាំចេញកសិផលចំនួន ៣,៨២៦ ,៤៣២តោន ទៅកាន់ប្រទេសចំនួន ៥៤។ ការនាំចេញកសិផលនេះ គិតជាទឹកប្រាក់ មានទំហំ ២ ,០៩១ ,១៦៦ ,០១៦ដុល្លារ។ នេះបើផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យ របស់នាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម។
បរិមាណនៃការនាំចេញកសិផលជាង៣លានតោននេះ មានការកើនឡើងចំនួន ១ ,៧៨៤ ,០០៦តោន(៨៧,៣៥ភាគរយ) បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមានការនាំចេញកសិផលត្រឹមចំនួន ២ ,០៤២ ,៤២៦តោន។ ការនាំចេញអង្កររយៈពេល ៤ខែ ក្នុងឆ្នាំ២០២១ មានបរិមាណ ១៩២, ៤៩៥តោន គិតជាទឹកប្រាក់ ១៦១ ,៦៩៥, ៨០០ដុល្លារអាមេរិក។ តួលេខនេះ មានការថយចុះ៣៥,៨៩ភាគរយ បើប្រៀបធៀបដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៣០០, ២៥២តោន ។

ចំពោះការនាំចេញស្រូវវិញ មានបរិមាណ ១, ៥២៩ ,២៨០តោន ទៅកាន់ប្រទេសវៀតណាម គិតជាទឹកប្រាក់ចំនួន ២២១, ២៨៨, ២៩០ដុល្លារអាមេរិក កើនឡើង៧៣,១៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមាន៨៨៣ ,២៣២តោន ។
ចំណែក កសិផល ក្រៅពីស្រូវ-អង្ករ វិញ មានបរិមាណ ២, ៨១៧ ,៤៨៥តោន គិតជាទឹកប្រាក់ ១ ,៥៨០, ៩៤៦, ៤០៦ដុល្លារអាមេរិក បើប្រៀបធៀបពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួន ១ ,៧១៣ ,៣២៤តោន មានការកើន ៦៤,៤៥ភាគរយ។ រីឯការនាំចេញផ្នែកកៅស៊ូ ផលិតកម្មសត្វ និងវារីវប្បកម្ម ទទួលបានចំណូល ១២៧, ២៣៥, ៥១៩ដុល្លារអាមេរិក ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook