Connect with us

ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវអោយបងប្អូនរស់នៅតំបន់ក្រហមមកទទួលវ៉ាកសាំងអោយទាន់ការកំណត់

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ រួមមាន ៖ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ»

ការអំពាវនាវបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងចំថ្ងៃទី៤ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ ដើម្បីចាក់វ់ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានចំនួនជិត៥០ម៉ឺននាក់។

ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ ការជម្នះផលលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះរីករាយជាខ្លាំង។

យោងតាមរបាយការណ៍ បានបង្ហាញថា នៅថ្ងៃទី០៣ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៤៣,០៤៤នាក់ ស្រី ២២,៧៩៧នាក់។ សរុប៣ថ្ងៃចាក់បានចំនួន ១០០,៣៥៧នាក់ ស្រី ៥២,៣០០នាក់។

ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ២១,៩៣០នាក់ ខណ្ឌដង្កោ ចាក់បាន ២២,៦៣៤នាក់ ខណ្ឌកំបូល ចាក់បាន ២០,៥៥៨នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៣៥,២៣៥នាក់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook