Connect with us

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុន Microsoft ចំណាយលុយសុទ្ធ ៧.៥ពាន់លានដុល្លារទិញក្រុមហ៊ុនផលិតហ្គេម ZeniMax

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក និងជាក្រុមហ៊ុនផលិតឧបករណ៍ហ្គេម Microsoft Corp បានចំណាយ ៧.៥ពាន់លានដុល្លារអាមេរិក ដែលជាប្រាក់​សុទ្ធ​ទិញយកក្រុមហ៊ុនហ្គេម ZeniMax Media ដែលនេះជាការទិញលក់ក្រុមហ៊ុនហ្គេមដែលថ្លៃបំផុតពុំធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយ​របស់​សារព័ត៌មាន​ Reuters នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

Microsoft ត្រូវបានគេដឹងថា ជាក្រុមហ៊ុនផលិតហ្គេម និងឧបករណ៍ហ្គេម Xbox ដែលល្បី និងជាគូប្រជែងជាមួយក្រុមហ៊ុន Sony គឺឧបករណ៍ PlayStation ហើយការទិញយកក្រុមហ៊ុនហ្គេម ZeniMax Media នេះ ត្រូវបានគេដឹងថា គឺធ្វើឡើងដើម្បីពង្រីកទីផ្សារឱ្យកាន់តែខ្លាំងបន្ថែមទៀត ខណៈដែល​ពេលនេះ​ទីផ្សារ Xbox និង PlayStation កំពុងតែប្រកៀកប្រកិតគ្នា។

ZeniMax Media បច្ចុប្បន្នមានហ្គេមធំៗនៅក្នុងដៃចំនួន ២គឺ Fallout និង Doom ដែលវាគឺជាហ្គេមមួយកំពុងតែមានប្រជាប្រិយភាពខ្លាំង ជាពិសេសគឺរកចំណូល​បានខ្ពស់ទៀតផង ដោយកាលពីឆ្នាំ២០១៦ វាមានតម្លៃ ២.៦ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ការទិញក្រុមហ៊ុនហ្គេមនេះ ត្រូវបានធ្វើឡើងក្រោយពេលដែល Microsoft បរាជ័យក្នុងការទិញកម្មវិធី TikTok សម្រាប់អាជីវកម្មនៅសហរដ្ឋអាមេរិក ពីក្រុមហ៊ុនចិន ByteDance ខណៈដែលនៅពេលនេះ កម្មវិធី TikTok ត្រូវបានក្លាយជាដៃគូជាមួយក្រុមហ៊ុន Oracle និង Walmart ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook