ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីប្រគល់ថវិកាចំនួន ០៣លានរៀល របស់គណៈកម្មាធិការមូលដ្ឋានសមាគមមន្រ្តីរាជការស៊ីវិល នៃក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ជូនតំណាងសព ០២គ្រួសារ៖ ១/-...
-ព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០២១ លោកវរសេនីយ៍ឯក លាស់ ណាម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារតំណាងឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិសឹករងព្រះវិហារនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារចូលរួមបើកផ្ដល់ប្រាក់ធានារ៉ាប់រ៉ងប្រាក់បូជាសព និងប្រាក់មួយលើកដំបូងជូនគ្រួសារអតីតយុទ្ធជន ដែលបានទទួលមរណះភាពចំនួន០៦នាក់ស្មើនឹងទឹកប្រាក់ ៣០,៨០៨,០៨០ (សាមសិបលាន ប្រាំបីរយប្រាំបីពាន់ប៉ែតសិបរៀលគត់)នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះវិហារ ក្នុងនោះរួមមាន ១.សពនិវត្តជន និងជនបាត់បង់ ចំនួន០៥នាក់ ទឹកប្រាក់សរុបចំនួន ២២,៤៧១,៦៩០៛ ។ ២.សពជនពិកា ចំនួន០១នាក់...
ហ្សាការតា៖ មនុស្សជាង ៧០នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារប្រទេសឥណ្ឌូណេស៊ី និងប្រទេសទីម័រខាងកើត ដែលស្ថិតនៅជិតខាងគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក រ៉ាទិត្យា ដ្យាទី (Raditya Djati) បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ក្នុងស្រុកថា «អ្នកស្លាប់សរុបមានចំនួន ៥៥នាក់ ប៉ុន្តែច្បាស់ណាស់ថា ចំនួននេះនឹងមានការផ្លាស់ប្តូរ...
(តាកែវ) ៖ សត្វជ្រូកជាង១០០ក្បាល ដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្រ្កាបបាន កាលពីពេលកន្លងទៅ នៅខេត្តស្ទឹងត្រែង ជាប់ព្រំដែនកម្ពុជាឡាវ ហើយនៅព្រឹកថ្ងៃទី០១ មេសានេះ បានដុតកម្ទេចចោលផងដែរនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដោយមានមន្រ្តីពាក់ព័ន្ធជាច្រើននៅក្នុងខេត្តចូលរួម ។ លោកតាន់ ផាន់ណារ៉ា អគ្គនាយក អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វ...
(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំង «ស៊ីណូវ៉ាក់» ជូនដល់មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីវេលាម៉ោង៨:០០ព្រឹកថ្ងៃព្រហស្បតិ៍ទី១ នេះតទៅ។ លោកជំទាវហ៊ុន កុសនី អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយសហការី បានចុះពិនិត្យការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងបានធ្វើការណែនាំ ដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពមន្ត្រីដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ដោយប្រើកាយវិការឱ្យបានសមរម្យទៅកាន់ពួកគាត់។ ក្នុងការចុះពិនិត្យនេះដែរ លោកជំទាវអភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំ និងសម្របសម្រួល ដល់មន្ត្រី ដែលបានអញ្ជើញមកចាក់វ៉ាក់សាំង...
សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានព្រឹទ្ធសភា ឱ្យអនុម័តគាំទ្រទាំងស្រុង ដោយឥតកែប្រែ ក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។នេះបើតាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភាដែលយើងខ្ញុំទទួលបាន។ សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា មានរបៀបវាៈតែមួយប៉ុណ្ណោះ ដោយបានធ្វើឡើង ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជាដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា ៣៩រូប រួមទាំងឡើងការពារដោយ លោកសាស្រ្តាចារ្យម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល...
ខេត្តព្រះសីហនុ៖ បុរសម្នាក់ដែលអនុវត្តមិនត្រឹមត្រូវ ពេលដាក់ធ្វើចត្តាឡីស័ក (ក្នុងផ្ទះខ្លួនឯង) ហើយបានចេញដើរហើរចល័តច្រើនកន្លែង ក្នុងក្រុងព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ផាកពិន័យជាប្រាក់ចំនួន ២លានរៀល នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ជាមួយនឹងការព្រមានបន្ថែមពីវិធានការក្តៅបន្ត ក្នុងករណីមិនអនុវត្តត្រឹមត្រូវពេលធ្វើចត្តាឡីស័ក។ មន្ត្រីដែលចុះផាកពិន័យបានឱ្យដឹងថា បុរសនេះឈ្មោះ នូវ ចន្ថា មានអាសយដ្ឋាននៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាប់របងសាលារៀន ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ...