ភ្នំពេញ)៖ ប្រភពព័ត៌មានពីក្រសួងទេសចរណ៍ បានឲ្យដឹងនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថាតាមរបាយការណ៍ ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០ ដោយក្នុងនោះ ភ្ញៀវជាតិប្រមាណ ៨៨០.៥៥៣ នាក់ កើនឡើង ៦,០៥%(...
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)មានចំនួន ៦៧,៣៧ លានដុល្លារ កាលពីឆ្នាំ២០២០ ពោលកើនឡើង ១៨,២២ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ដែលមាន ៥៦,៩៨ លានដុល្លារ។ កម្ពុជានាំចេញបាន ៥២,១៩ លានដុល្លារកើនឡើង ០,៧៣ ភាគរយពី ៥១,៨១ លានដុល្លារក្នុងឆ្នាំ ២០១៩ និងនាំចូល ១៥,១៨ លានដុល្លារដែលមានចំនួន ១៩៣,៥៧...
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) អនុម័តគម្រោងវិនិយោគសរុប ២៣៨គម្រោង ឬស្មើនឹងទឹកប្រាក់ប្រមាណ ៨.២ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២០ ពោលធ្លាក់ចុះ ១២ភាគរយ។ នេះបើតាមឱ្យដឹងពីសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ ជាមួយគ្នា CDC បានផ្តល់ភ្លើងបៃតងដល់គម្រោងចំនួន ២០ ស្មើទឹកប្រាក់ ៦២១លានដុល្លារ កាលពីខែមុន កើនឡើង ១៧គម្រោងឬស្មើនឹង ៩៣លានដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា លទ្ធផលទាំងនេះគឺជាផ្លែផ្កាដែលទទួលបានពីការអនុវត្តវិធានការ ដើម្បីគ្រប់គ្រងការរីករាលដាលនៃ Covid-19 និងកញ្ចប់វិធានការរបស់រដ្ឋាភិបាលដែលបានដាក់ចេញនៅក្នុងវេទិកាវិស័យរដ្ឋាភិបាលនិងឯកជនលើកទី...
លោក ពុត ចន្ដារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២០ ក្នុងវិបត្តិជំងឺកូវីដ១៩ កម្ពុជាផលិតស៊ីម៉ងតិ៍បានជាង៨លានតោន កើនឡើង៧ភាគរយ ខណៈតម្លៃមានការកើនឡើងធម្មតាវិញ បន្ទាប់ពីតម្លៃបានធ្លាក់ចុះ នៅឆ្នាំ២០១៩កន្លងទៅ។ លោក ពុត ចន្ដារិទ្ធ បានឲ្យដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បរិមាណដែលកម្ពុជាផលិតស៊ីម៉ងតិ៍បានជាង ៨លានតោននេះ គឺមិនមានការនាំចេញទៅក្រៅនោះទេ ហើយតម្លៃក្នុងឆ្នាំ២០១៩ មកទល់ដើមឆ្នាំ២០២០ មានការធ្លាក់ចុះ ទើបតែក្នុងឆមាសទី២ ឆ្នាំ២០២០ តម្លៃបានឡើងធម្មតាវិញ...
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលលើកឡើងថា ទីផ្សាររថយន្ដចិននៅកម្ពុជាមិនត្រឹមតែជួយលើក កម្ពស់និងជួយជំរុញដល់ការវិនិយោគផ្នែកឧស្សាហកម្មប៉ុណ្ណោះទេ គឺថែមទាំងជាកម្លាំងចលករ ដែលជួយរុញច្រានទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើនឡើង និងបង្កើតការងារក្នុងស្រុក ផងដែរ។ ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន មានប្រសាសន៍ថា ទីផ្សាររថយន្តចិននៅកម្ពុជាជាផ្នែកមួយដែលបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងកម្ពុជាកាន់តែមានភាពរឹងមាំ។ ថ្លែងក្នុងពិធីដាក់លក់ជាផ្លូវការនូវរថយន្តម៉ាក ហុងឈី (Hongqi H9) ដែលនាំចូលផ្តាច់មុខ ដោយ ក្រុមហ៊ុន មីង យ៉ាង...
(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈរបាយការណ៍ នៃការនាំអង្ករចេញប្រចាំខែមករា ឆ្នាំ២០២០១ បានបញ្ជាក់ថា នៅក្នុងខែដំបូង នៃឆ្នាំ២០២១ កម្ពុជានាំចេញអង្ករសរុបបានជាង ៣ម៉ឺន៤ពាន់តោន ដែលមានការធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាខ្វះកុងតឺន័រដឹកនិងការដឹកជញ្ជូនតាមកប៉ាល់»។ តាមរបាយការណ៍ដដែលបានប្រាប់ឲ្យដឹងទៀតថា ការនាំចេញអង្កររបស់កម្ពុជា នៅក្នុងខែមករា ឆ្នាំ២០២១ គឺមានទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤ ២៧៣ តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារសហរដ្ឋអាមេរិច។ តែយ៉ាងណាចំនួននេះគឺមានការថយចុះជាចំនួន...
(ភ្នំពេញ)៖ បើតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបានចំនួន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ។ បើយោងលើខ្លឹមសារដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េស្តីពី “លក្ខខណ្ឌតម្រូវអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់”...