Connect with us
ព័ត៌មានទាន់ហេតុការណ៍3 weeks ago

ការស្រាវជ្រាវមួយបង្ហាញថា ជំងឺ​បេះដូង​ពី​កំណើត​ជាច្រើន​មិន​ជា​ជំងឺតំនរ​ពូជ​នោះទេ​

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា យ៉ាងហោចណាស់​ក៏​មាន​១០%​នៃ​អ្នក​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ពី​កំណើត​ត្រូវ​បាន​បង្កឡើង​ដោយ​មុយ​តា​ស្យុង​ហ្សែ​ន​ថ្មី​ដែល​មិន​ត្រូវ​បាន​ចម្លង​ពី​ឪពុក​ម្តាយ​របស់​អ្នកជំងឺ​នោះទេ​។​ ​ ជំងឺ​បេះដូង​ពី​កំណើត​គឺ​ជា​ជំងឺ​ដែល​កើតមាន​ជាទូទៅ​បំផុត​ក្នុងចំនោម​ជំងឺ​ពី​កំណើត ហើយ​កើត​មាន​ជិត​១%​នៃ​ទារក​ដែល​ទើបនឹង​កើត​។​ ​រី​ឆាដ លី​ហ្វថុន (Richard Lifton) បាន​និយាយថា ការស្រាវជ្រាវ​នេះ​ផ្តល់​នូវ​ការយល់ដឹង​ថ្មី​ទៅ​នឹង​មូលហេតុ​នៃ​ជំងឺ​ពី​កំណើត​ទូទៅ​។​ ​ក្រុម​របស់​គាត់​បាន​វិភាគ​ហ្សេ​ន​លើ​មនុស្ស​ជាង​១.៨០០​នាក់ ហើយ​បាន​កំណត់​ពី​មុយ​តា​ស្យុង​ហ្សែ​ន​ជាច្រើន​ដែល​អាច​បណ្តាលអោយ​កើតមាន​ជា​ជំងឺ​បេះដូង​ពី​កំណើត​។ ជាពិសេស​, អ្នកស្រាវជ្រាវ​បាន​រកឃើញថា មុយ​តា​ស្យុង​ជា​ញឹកញាប់​បាន​កើតមា​ន​ឡើង​ចំពោះហ្សែ​ន​ដែល​ប៉ះពាល់​នូវ​អ្វី​ដែល​គេ​ស្គាល់​ថា​ជា អ៊ី​ស្តូន​។ អ៊ី​ស្តូន​គឺជា​ប្រូតេអ៊ីនដែល​ខ្ចប់ ឌី​អេនអេ​(DNA) នៅក្នុង​នុយក្លេអ៊ី​ស​របស់​កោសិកា...

More Posts
Advertisement