រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា មណ្ឌលចត្តាឡីស័កព្រែកព្នៅមួយបន្ថែមទៀត ត្រូវបានយកធ្វើជាមន្ទីរដាក់ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈមន្ទីរព្យាបាលជំងឺកូវីដ-១៩ ចំនួន៣ទីតាំងផ្សេងទៀតក្នុងរាជធានីភ្នំពេញបានពេញអស់ហើយ។ បច្ចុប្បន្ន ទីតាំងព្យាបាលជំងឺកូវីដ-១៩ មាននៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ មជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន។ បើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្ដិ បានឱ្យដឹងថា ការបន្ថែមទីតាំងមួយទៀតទៅកាន់មណ្ឌលព្យាបាលព្រែកព្នៅ ក្នុងខណ្ឌព្រែកព្នៅនេះ គឺដោយសារអ្នកជំងឺកើនឡើង...
បរទេស៖ វ៉ាក់សាំងការពារជំងឺ COVID-19 ត្រូវបានបញ្ជូនទៅប្រទេសហ្កាណា ក្រោមកម្មវិធីអន្តរជាតិ COVAX ដើម្បីឱ្យប្រទេសក្រីក្រទទួលបានការចែកចាយវ៉ាក់សាំងដោយស្មើភាព។ កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង COVID-19 កំពុងត្រូវបានអនុវត្តជាចម្បងនៅក្នុងប្រទេសអភិវឌ្ឍន៍ ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនមិនមានមានសមត្ថភាពទិញវាបាននោះទេ នេះហើយជាហេតុផលដែលអង្គការសុខភាពពិភពលោកបានផ្ដួចផ្ដើមគំនិតនៃកម្មវិធី COVAX នេះឡើង។ ដើម្បីដោះស្រាយបញ្ហានេះ COVAX ត្រូវបានបង្កើតឡើង ដោយមានការចូលរួមវិភាគទានហិរញ្ញវត្ថុពីប្រទេសជាច្រើន។ ការផ្គត់ផ្គង់លើកដំបូងពី COVAX ដែលមានចំនួន ៦០ម៉ឺនដូស បានមកដល់អាកាសយានដ្ឋានមួយនៅរដ្ឋធានី Accra នៃប្រទេសហ្គាណាកាលពីថ្ងៃពុធ។ ហើយវ៉ាក់សាំងនេះត្រូវបានផលិតដោយក្រុមហ៊ុនឱសថអង់គ្លេស...
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥នាក់ថែមទៀត ក្នុងនោះមាន៥៨នាក់ជាកណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និងអ្នកជំងឺ៧នាក់ផ្សេងទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺឆ្លងក្នុងសហគមន៍ទាំង៥៨នាក់ មានជនជាតិចិនចំនួន ៤១នាក់ វៀតណាម៩នាក់ ខ្មែរ៥នាក់ កូរ៉េម្នាក់ សង្ហិបុរីម្នាក់ និងជប៉ុនម្នាក់។ ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេសហើយរកឃើញកូវីដ១៩ ចំនួន៧នាក់វិញ គឺមានជនជាតិខ្មែរម្នាក់ ដែលជាកងទ័ពមួកខៀវ និង៦នាក់ផ្សេងទៀតជាជនជាតិចិន នៅខេត្តព្រះសីហនុ។ នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាស...
រាជធានីភ្នំពេញ៖ កម្ពុជា-អាមេរិក បានសំដែងនូរការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ដែលបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារជូនបងប្អូនកម្មករនិយោជិត ហើយបើទោះជាជំងឺកូវីដ ១៩ កំពុងបន្តការគំរាមកំហែងក៏ដោយ ក៏ការរនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារមិនមានការធ្លាក់ចុះទេ មានតែកើនឡើងបើប្រៀបជាមួយទីផ្សារប្រទេសផ្សេងទៀត។ នេះបើយោងតាមហ្វេសប៊ុកក្រសួងការងារ។ ការអះអាងបែបនេះធ្វើឡើងរវាង លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១...
ប្រទេសថៃ៖ វ៉ាក់សាំងចំនួន ២០ម៉ឺនដូស របស់ក្រុមហ៊ុន Sinovac បានដឹកមកដល់ថៃហើយ នៅថ្ងៃទី២៤ ខែកុម្ភៈ។ នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា បានទៅទទួលវ៉ាក់សាំងដោយផ្ទាល់នៅអាកាសយានដ្ឋាន Suvarnabhumi ជាមួយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត។ ក្នុងយុទ្ធនាចាក់វ៉ាក់សាំងនៅក្នុងប្រទេស លោកប្រាយុទ្ធ នឹងត្រូវបានចាក់វ៉ាក់សាំងមុនគេ តែមិនមែនវ៉ាក់សាំងរបស់ Sinovac ឡើយ។ កន្លងមករដ្ឋាភិបាលថៃ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់បក្សប្រឆាំង ដោយសារការទិញវ៉ាក់សាំង និងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេស យឺតជាងប្រទេសជិតខាង។ ពេលនេះ...
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់មេត្តាជ្រាបថា៖ ដោយពិនិត្យឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នៅតែបន្តរីករាលដាល និងក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការបិទដំណើរការជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅក្នុងខេត្ត ព្រះសីហនុ ។
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០២១សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាអោយ ឯកឧត្តមនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដកបទបញ្ជាហាមមិនអោយប្រជាពលរដ្ឋដឹកជញ្ជូនទំនិញទៅកាន់ប្រទេសជិតខាងវិញ ។ នេះបើយោងតាមផេករបស់ Pheng Vannak Newsបានចេញផ្សាយថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាអោយ ឯកឧត្តមនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃ...