Connect with us
ព័ត៌មានទាន់ហេតុការណ៍10 hours ago

FDA៖ ​វ៉ាក់សាំង​បង្ការ​ COV​I​D​-19​ ​ក្រុមហ៊ុន Johnson & Johnson មាន​​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ដោយ​ចាក់​ត្រឹម​តែ​មួយ​ដង​

អាមេរិក៖ ការពិនិត្យ​ឡើងវិញ​ដោយ​ក្រុម​និយតករ​អាមេរិក ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ​វីរុសរបស់​ក្រុមហ៊ុនបាន​រក​ឃើញ​ថា​ វា​មាន​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​។​វ៉ាក់សាំង​នេះ​នឹង​ត្រួស​ត្រាយផ្លូវ​ក្នុង​ការ​ក្លាយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​ទី​៣ ​ដែល​ត្រូវ​អនុញ្ញាត​នៅ​សហរដ្ឋអាមេរិក ​ប្រហែលជា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ​។ វ៉ាក់សាំង​នេះ​អាច​ជា​ជម្រើស​មួយ ​ដែល​មាន​ប្រសិទ្ធភាព​ទាប​ជាង​វ៉ាក់សាំង​ក្រុមហ៊ុន ហើយ​អាច​ត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​ទូទឹកកក​ធម្មតា ​ជំនួស​ឲ្យ​ម៉ាស៊ីន​កក​។​ លទ្ធផល​ពី​ការ​សាក​ល្បង​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន កាលពី​ខែ​មុន​។​ ក្រុមហ៊ុនរបស់​បែលហ្ស៊ិកដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង ​របស់​ក្រុមហ៊ុន​ឱសថ​ខ្នាត​យក្ស​បាន​និយាយ​ថា ​ទិន្នន័យ​របស់​ខ្លួន​បាន​បង្ហាញ​ថា ​ផលិ​ត​ផល​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ​។​ លទ្ធផល​នៃ​ការសាកល្បង​វ៉ាក់សាំង​ជាច្រើន​ដំណាក់​កាល ដែល​បាន​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក ​អាហ្វ្រិក​ខាងត្បូង​ និង​ប្រេ​ស៊ី​ល​បាន​រក​ឃើញ​ថា...

Advertisement