ទីក្រុងឡុងដ៍៖ នៅថ្ងៃអង្គារ៍ ទី២៣ ខែកុម្ភៈ នេះ បណ្តាប្រទេស G7 បាននិយាយថា ពួកគេសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះ អំពើហឹង្សាដែលបានប្រព្រឹត្តដោយកម្លាំងសន្តិសុខមីយ៉ាន់ម៉ាប្រឆាំងនឹងក្រុមបាតុករ និងជំរុញឱ្យពួកគេឱ្យអនុវត្តលើការអត់ធ្មត់ខ្ពស់បំផុត និងគោរពសិទ្ធិមនុស្ស ព្រមទាំងច្បាប់អន្តរជាតិផងដែរ។ ប្លុកនៃបណ្តាប្រទេសអ្នកមាន រួមមានដូចជាកាណាដា បារំាង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបផងដែរ បានបញ្ជាក់ជាថ្មីនូវការប្រឆាំងរបស់ពួកគេចំពោះរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ក៏ដូចជាការឆ្លើយតបយ៉ាងខ្លាំងទៅនឹងបាតុកម្មប្រឆាំងនឹងវា។...
សារព័ត៌មានញូវយ៉កថែមស៍ បានចុះផ្សាយថា នៅពេលដែលរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក បានព្យាយាមស្តារចរន្តអគ្គិសនីនិងទឹក កាលពីសប្តាហ៍មុន នោះជាសញ្ញានៃហានិភ័យ ដែលបណ្តាលមក ពីអាកាសធាតុកាន់តែខ្លាំងឡើង ចំពោះហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់ របស់អាមេរិក កំពុងកើនឡើងនៅទូទាំងប្រទេស។ ព្យុះរដូវរងាពេញមួយសប្តាហ៍ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅរដ្ឋតិចសាស់ អូក្លាហូម៉ា មីស៊ីស៊ីពី និងរដ្ឋជាច្រើនទៀត។ មួយភាគបីនៃផលិតកម្មប្រេងនៅក្នុងប្រទេសនេះ ត្រូវបានបញ្ឈប់។ ប្រព័ន្ធទឹកស្អាតនៅរដ្ឋអូហៃយ៉ូ ត្រូវបានបិទ បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង នៅក្នុងរដ្ឋចំនួន ២០...
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលេីកឡេីងថា វីរភាពរបស់យុទ្ធជនកម្ពុជា នៅតែដិតដាមក្នុងក្រអៅបេះដូងថ្នាក់ដឹកនាំ និងពលរដ្ឋកម្ពុជាជាប់ជានិច្ច មិនអាចបំភ្លេចបានឡើយ .សង្គ្រាមក្នុងប្រវត្តិសាស្ត្រដេីម្បីរំដោះ និងការពារប្រទេសកុំឱ្យរបបប្រល័យពូជសាស្ត្រវិលមកវិញនោះ បានធ្វេីឱ្យយុទ្ធជនកម្ពុជាមិនតិចនោះឡេីយ បានពលីជីវិត។ បេីតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឈរលេីស្មារតីដឹងគុណយុទ្ធជនពលីនេះហេីយ ទេីបមានការរៀបចំធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន និងបើកការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧សព នៅទីលានផ្នូរយុទ្ធជនខេត្តកោះកុង (សពយុទ្ធជន)...
វ៉ាស៊ីនតោន៖ រយៈពេលមួយខែដំបូងនៃ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ភាគច្រើនផ្តោតលើការបង្វែរទំព័រ ស្តីពីគោលនយោបាយការបរទេស ឯកតោភាគីរបស់អាមេរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកកាន់តំនែងមុន និងរបៀបដឹកនាំដែល មិនអាចទាយទុកជាមុនបាន។ ប៉ុន្តែរដ្ឋបាលបៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងទទួលមរតកនូវខ្សែបន្ទាត់ ដ៏តឹងរឹងរបស់លោកមុនឆ្ពោះ ទៅរកប្រទេសចិន ស្របពេលដែលផែនការ គ្រោងនឹងចូលរួមជាមួយកូរ៉េខាងជើង នៅតែមិនទាន់ច្បាស់លាស់។ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំសហរដ្ឋអាមេរិក Koji Tomita បានលើកឡើងថា...
អាមេរិក៖ រយៈពេល៦សប្តាហ៍ ក្រោយលោកត្រាំបញ្ចប់តំណែងប្រធានាធិបតីអាមេរិក សណ្ឋាគារនិងកាស៊ីណូនៅទីក្រុង Atlantic រដ្ឋ New Jersey អាមេរិក ត្រូវបានបំផ្លាញចោល ។ មន្ត្រីរដ្ឋាភិបាលទីក្រុង Atlantic បានសម្រេចបំផ្ទុះកម្ទេចអគារTrump Plaza នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈ(ពេលវេលាក្នុងតំបន់ )។ ក្រោយសំឡេងផ្ទុះយ៉ាងខ្លាំង អគារកំពស់៣៤ជាន់ នៅសល់តែគំនរបាក់បែកតែប៉ុណ្ណោះ ។ ពលរដ្ឋជាច្រើនបាននាំគ្នាទៅមើលការបំផ្លាញអគារ Trump Plaza ដោយអ្នកខ្លះត្រូវបង់ប្រាក់១០ ដុល្លារដើម្បីទទួលបានកន្លែងមើលល្អបំផុត...
ឥណ្ឌូណេស៊ី ដែលត្រូវបានចាត់ទុកជាបងធំរបស់អាស៊ាន កំពុងពិភាក្សាជាមួយរដ្ឋសមាជិកឯទៀតដើម្បីរៀបចំជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេស សំដៅរកដំណោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។ ប្រមុខការទូតឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅថ្ងៃទី១៧ ខែកុម្ភៈ បានទៅព្រុយណេដែលជាប្រធានអាស៊ានឆ្នាំ២០២១ ដើម្បីជជែកពីបញ្ហានេះ។ ថ្មីនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៊ីឌីន យ៉ាស៊ីន មានជំនួបទ្វេភាគីមួយ ដើម្បីជជែកគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគី។ បញ្ហាមីយ៉ាន់ម៉ា ក៏ជារបៀបវារៈមួយនៃកិច្ចប្រជុំនេះដែរ។ ក្នុងកិច្ចប្រជុំនោះ មេដឹកនាំទាំងពីរ...
ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការផ្ដល់ថវិកា ៤ពាន់លានដុល្លារដល់កម្មវិធីចាក់វ៉ាក់សាំង COVID-19 នៅតាមបណ្ដាប្រទេសក្រីក្រ ក្រោមកម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ បើតាមក្រុមមន្ត្រីអាមេរិក លោក ចូ បៃដិន នឹងឆ្លៀត ក្នុងឱកាសចូលរួមកិច្ចប្រជុំ G7...
ក្រុមចោរអ៊ីនធឺណិត នៅថ្ងៃទី១៧ ខែកុម្ភៈ បានវាយប្រហារលើវេបសាយរបស់ស្ថាប័នរដ្ឋមីយ៉ាន់ម៉ាដូចជាវេបសាយធនាគារកណ្តាល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV និងរដ្ឋបាលឱសថ និងអាហារជាដើម។ បើតាមការសរសេរបង្ហោះលើបណ្តាញសង្គមFacebook ក្រុមចោរអ៊ីនធឺណិត បានអះអាងថា ការវាយប្រហារនេះ ជាផ្នែកមួយនៃការចូលរួមប្រឆាំងនឹងក្រុមយោធា។ បាតុកម្មនៅមីយ៉ាន់ម៉ា កាន់តែរីកធំទៅៗ នៅស្ទើតែទូទាំងប្រទេស។ ក្រៅពីនិស្សិត ព្រះសង្ឃ ប្រជាជនសាមញ្ញ និងតារា ក្រុមចោរអ៊ីនធឺណិត ក៏បានប្រកាសចូលរួមក្នុងការប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរ។ «គោលបំណងរបស់យើង គឺផ្តួលរម្លំរបបសឹក»។ ក្រុមចោរអ៊ីនធឺណិតមីយ៉ាន់ម៉ា បានសរសេរបែបនេះលើបណ្តាញសង្គមFacebook...
ប្រទេសថៃ៖ ធនាគារកសិកម្មនិងសហករណ៍កសិកម្ម (BAAC) បានទូទាត់សំណងធានារ៉ាប់រងរបស់កសិករដែលចូលរួមក្នុងគម្រោងធានារ៉ប់រងស្រូវក្នុងឆ្នាំ២០២០ ដែលចំនួនសរុបទាំងអស់មាន ៣៧០លានបាត។ ការធ្វើបែបនេះក្នុងគោលបំណងបន្ធូរបន្ថយ ការខូចខាតនិងកាត់បន្ថយហានិភ័យផលិតកម្មសម្រាប់កសិករជាង ៣២.០០០ នាក់ និងមានផ្ទៃដី ៣១០.០០០ រ៉ៃ។ លោក Nicha Uaipornrungrat ដែលជាអនុប្រតិបត្តិ (BAAC) បានមានប្រសាសន៍ថា ” ក្នុងគំនិតផ្តួចផ្ដើមកម្មវិធីអភ័យឯកសិទ្ធ គឺធ្វើសម្រាប់បងប្អូនកសិករ ដោយមានបញ្ចូល ការធានារ៉ាប់រង ឧបករណ៍ ដើម្បីគ្រប់គ្រងហានិភ័យផលិតកម្ម និងកាត់បន្ថយការខូចខាតដែលអាចកើតមានគ្រប់ពេល។...
ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងបង្អស់របស់វៀតណាមឈ្មោះថា Vinfast បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនទទួលបានការអនុញ្ញាតឱ្យសាកល្បងយានយន្តស្វយ័តនៅតាមដងផ្លូវសាធារណៈក្នុងរដ្ឋកាលីហ្វ័រញ៉ា។ យោងតាមការចុះផ្យាយរបស់សារព័ត៌មាន vietnaminsider ក្រុមហ៊ុន Vinfast ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Vingroup JSC ធំជាងគេរបស់វៀតណាមបាននិយាយថា ការអនុញ្ញាតដែលផ្តល់ដោយរដ្ឋបាលយានយន្តកាលីហ្វ័រញ៉ា គឺចាំបាច់ដើម្បីឱ្យក្រុមហ៊ុននេះធ្វើពាណិជ្ជកម្មយានយន្តអគ្គិសនីរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ Vinfast បាននិយាយថា ខ្លួនបានបង្កើតនូវម៉ូដែលចំនួន ៣ ជាមួយនឹងលក្ខណៈស្វ័យភាព ដោយបន្ថែមថា ម៉ូដែលចំនួនពីរនឹងត្រូវបានដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុបចាប់ពីឆ្នាំ ២០២២ ។...