រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងការប្រកាសពីស្ថានភាពអាសន្ន បង្កនូវការព្រួយបារម្ភដល់ប្រទេសចិន ជាប្រទេសជិតខាងជាបងធំ ដែលបារម្ភថាការនាំចេញលោហៈនិងរ៉ែធាតុឆ្លងដែនពីប្រទេសមីយ៉ាន់ម៉ាអាចនឹងរាំងស្ទះ ហើយការដណ្តើមអំណាចកើតឡើងក្នុងខណៈដែលរ៉ែសំណប៉ាហាំង ទង់ដែង និងរ៉ែកម្រពិបាករកក្នុងទីផ្សារពិភពលោក តម្លៃកំពុងខ្ពស់ស្រាប់ទៅហើយ។ ទិន្នន័យប្រមូលដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានបញ្ជាក់ថា ចិនគឺជាប្រទេសប្រើប្រាស់លោហៈធាតុលំដាប់លេខ ១ នៅលើពិភពលោក ហើយប្រទេសមីយ៉ាន់ម៉ាគឺជាអ្នកផលិតរ៉ែសំណប៉ាហាំងធំជាងគេលំដាប់ទី៣នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងឥណ្ឌូនេស៊ី ហើយតាមទិន្នន័យរបស់សមាគមន៍សំណប៉ាហាំងអន្តរជាតិ ឬ ITA ( International Tin Association ក្នុងឆ្នាំ ២០២០ ជាង ៩៥%...
សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន SpaceX របស់លោក Elon Musk ត្រូវបានគេរាយការណ៍មកថា បានទទួលបាននូវប្រាក់មូលនិធិប្រមាណជា ៨៥០លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់នាពេលអនាគត ហើយការទទួលបានប្រាក់មូលនិធិនេះ ក៏បានជំរុញឱ្យតម្លៃក្រុមហ៊ុន SpaceX កើន ដល់ ៧៤ពាន់លានដុល្លារអាមេរិក។ សារព័ត៌មាន CNBC បានចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ថា កាលពីសប្ដាហ៍មុននេះ SpaceX ទទួលបានមូលនិធិ ៨៥០លាន ដុល្លារអាមេរិក...
អន្តរជាតិ៖ បើតាមការបញ្ជាក់ពីលោក Khin Maung Zaw មេធាវីរបស់លោកស្រី អោងសាន ស៊ូជី មេដឹកនាំបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យប្រាប់សារព័ត៌មានក្នុងស្រុកថា៖ កូនក្ដីរបស់លោក ត្រូវបានប៉ូលិសធ្វេីការចោទប្រកាន់ជាលើកទីពីរ ពាក់ព័ន្ធបទបំពានច្បាប់មហន្តរាយធម្មជាតិ។ ខណៈបទចោទលើកទីមួយ លោកស្រី ស៊ូជី ត្រូវបានចោទពីបទ នាំចូលវិទ្យុ និងឧបករណ៍ទាក់ទងខុសច្បាប់។ ជាក់ស្ដែងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ប៉ូលិសមីយ៉ាន់ម៉ា បានចោទលោកស្រី អោងសាន ស៊ូជី...
នៅថ្ងៃពុធនេះប្រទេសជប៉ុនបានចាប់ផ្តើមកម្មវិធី ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់បុគ្គលិកសុខាភិបាលនៅទីក្រុងតូក្យូហើយ ដោយប្រើប្រាស់វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ កម្មវិធីចាក់វ៉ាក់សាំងនេះ មានគោលដៅចាក់ជូនដល់បុគ្គលិកសុខាភិបាលចំនួន ៤០,០០០នាក់សម្រាប់ដូសដំបូងរបស់ពួកគេ។ ប៉ុន្តែការចាក់វ៉ាក់សាំងជូនដល់ប្រជាជនចំនួន ១២៦លាននាក់យ៉ាងឆាប់រហ័ស គឺជាអាទិភាពកំពូលសម្រាប់រដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ូហ្គា យូស៉ីហ៉ីដេ (Yoshihide Suga)។ ទោះយ៉ាងណា...
ប្រទេសជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ កាលពីសប្ដាហ៍មុន បានតែងតាំងរដ្ឋមន្ត្រីម្នាក់ឱ្យទទួលបន្ទុកភាពឯកាដើម្បីដោះស្រាយបញ្ហាប្រជាជនមានបញ្ហាផ្លូវចិត្ត។ ការតែងតាំងនេះ ធ្វើឡើងខណៈអត្រាអ្នកធ្វើអត្តឃាតនៅជប៉ុនបានកើនឡើងខ្ពស់អំឡុងវិបត្តិជំងឺកូវីដ-១៩ ។ លោក តេស៊ូស៊ិ សាកាម៉ូតុ (Tetsushi Sakamoto) រដ្ឋមន្ត្រីជំរុញកិច្ចការតំបន់ ត្រូវបាននាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ ប្រគល់តួនាទីបន្ថែមជារដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាឯកានៅថ្ងៃទី១២ ខែកុម្ភៈ។ លោក សាកាម៉ូតុ ត្រូវដោះស្រាយបញ្ហាផ្លូវចិត្តក្នុងចំណោមប្រជាជនជប៉ុន ខណៈបញ្ហានេះមានសភាពកាន់តែធ្ងន់ធ្ងរជាលំដាប់ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ការតែងតាំងបានធ្វើឡើងជាការឆ្លើយតបនឹងការកើនឡើងចំនួនអ្នកធ្វើអត្តឃាតនៅជប៉ុន។...
អន្តរជាតិ៖ ប្រេសិតពិសេសអង្គការសហប្រជាជាតិ (UN) លោកស្រី Christine Schraner Burgener នៅថ្ងៃទី១៥ ខែកុម្ភៈ បានព្រមានមេដឹកនាំយោធាដោយផ្ទាល់ថា អាចនឹងរងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមានសកម្មភាពឆ្លើយតបយ៉ាងចាស់ដៃបែបណាមួយលើប្រជាជនមីយ៉ាន់ម៉ាដែលកំពុងធ្វើបាតុកម្មតវ៉ា។ ការព្រមាននេះ ធ្វើឡើងស្របពេលក្រុមយោធាបញ្ជូនទាហានបន្ថែមទៀត មកក្នុងទីក្រុងធំៗ។ ជាងពីរសប្តាហ៍បន្ទាប់ពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា រដ្ឋាភិបាលយោធា បានបញ្ជូនទាហានបន្ថែមទៀត មកក្នុងទីក្រុងធំនៅមីយ៉ាន់ម៉ា ទោះចំនួនប្រជាជនចូលរួមបាតុកម្ម មានការថយចុះនៅថ្ងៃទី១៥ ខែកុម្ភៈ បើធៀបនឹងថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ។ ការបញ្ជូនកម្លាំងទាហានចូលមកក្នុងទីក្រុងធំៗរបស់មីយ៉ាន់ម៉ាបែបនេះ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានសម្រេចកិច្ចព្រមព្រៀងបន្ថែមទៀត នៅក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 សម្រាប់ប្រជាជន ២៣លាននាក់ពីក្រុមអាមេរិក Novavax និង Pfizer។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងកិច្ចព្រមព្រៀងខាងលើនេះដែរ កូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន Novavax សម្រាប់ប្រជាជន ២០លាននាក់ និងក្រុមហ៊ុន Pfizer សម្រាប់ប្រជាជន ០៣លាននាក់។...
យោងតាមការប្រកាសរបស់វេបសាយបរទេសមួយបានអោយដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០៩,៣៨២,១២៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៤១១,០០០នាក់ និងជាសះស្បើយឡើងវិញ ៨១,៤៦៤,៥៤៥នាក់។ គេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។...
ហ្គីណេ៖ ប្រទេសហ្គីណេស្ថិតនៅតំបន់អាហ្វ្រិកខាងលិច បានប្រកាសជាផ្លូវការ ពីការឆ្លងរាលដាលសាជាថ្មីនៃជំងឺអេបូឡា (Ebola) បន្ទាប់ពីមនុស្សយ៉ាងហោច ០៤នាក់ បានស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រសួងសុខាភិបាលហ្គីណេ កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺអេបូឡាទាំង ០៤នាក់ មានម្នាក់គឺជាគិលានុដ្ឋាយិកា ដែលបានធ្លាក់ខ្លួនឈឺ និងស្លាប់ កាលពីចុងខែមករាកន្លងទៅ ហើយត្រូវបានបញ្ចុះកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅនេះ។ ក្រោយមកទៀត...
ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃទី១១ ខែកុម្ភៈ បានសម្រេចដាក់ទណ្ឌកម្មលើមេដឹកនាំយោធាមីយ៉ាន់ម៉ា និងអតីតយោធាចំនួន ១០រូប ដែលពាក់ព័ន្ធនឹងការដកហូតអំណាចពីរដ្ឋាភិបាលស៊ីវិល។ បើតាមក្រសួងហិរញ្ញវត្ថុ អាមេរិក នឹងដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើរបបសឹកមីយ៉ាន់ម៉ា មិនបញ្ឈប់ការរំលោភសិទ្ធិមនុស្ស ឬប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញ។ មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីបញ្ជាប្រតិបត្តិលើការដាក់ទណ្ឌកម្មនៅមីយ៉ាន់ម៉ា ត្រូវបានប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន អនុម័ត ក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់មេដឹកនាំយោធា និងអតីតយោធាចំនួន ១០រូប ចូលទៅក្នុងបញ្ជីខ្មៅ។ ក្រៅពីយោធា អាមេរិកក៏ដាក់គោលដៅលើក្រុមហ៊ុនឯកជនរកស៊ីត្បូង...