ប្រទេសចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសសាទរអបអរឆ្នាំថ្មីប្រពៃណីចិន បានទទូចឱ្យប្រជាជនចិនទាំងអស់ រួមសាមគ្គីគ្នាជាមួយបក្សកុម្មុយនីស្តចិន ដើម្បីជម្នះឧបសគ្គនានា និងសម្រេចគោលដៅរបស់បក្ស។ ដោយលោក ស៉ី បានជូនពរដល់ប្រជាជនរបស់ខ្លួននៅក្នុងប្រទេស និងជនរួមជាតិចិន ដែលរស់នៅក្នុងហុងកុង ម៉ាកាវ តៃវ៉ាន់ និងនៅបរទេសផងដែរ។ លោក ស៊ី ជិនភីង ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន បានថ្លែងក្នុងពិធីលៀងសាយភោជន៍អបអរពិធីបុណ្យនិទាឃរដូវ...
អាមេរិក៖ ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី១០ ខែកុម្ភៈ បានអះអាងថា អាមេរិកនឹងមិនញញើតឡើយក្នុងការប្រើប្រាស់ទ័ព ដើម្បីការពារប្រជាពលរដ្ឋខ្លួន ក៏ដូចជាក្រុមសម្ពន្ធមិត្តផងដែរ។ ប៉ុន្តែលោក បៃឌិន ក៏សង្កត់ធ្ងន់ថា ការទូត ជាវិធីសាស្រ្តចម្បងមុនឈានដល់ការប្រើប្រាស់កម្លាំង។ «ក្នុងនាមជា អគ្គមេបញ្ជាការរបស់អ្នក ខ្ញុំមិនដែលរារែកក្នុងការប្រើប្រាស់កងទ័ព ដើម្បីការពារផលប្រយោជន៍សំខាន់របស់ប្រជាពលរដ្ឋអាមេរិក ក៏ដូចជា សម្ពន្ធមិត្តរបស់យើងជុំវិញពិភពលោកនៅពេលចាំបាច់នោះឡើយ។» នេះជាការអះអាងរបស់លោក ចូ បៃឌិន នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រសួងការពារជាតិ។ ប្រធានាធិបតីរូបនេះក៏បានបន្ថែមទៀតថា...
វ៉ាស៊ីនតោន៖ ការផ្គុំមូលដ្ឋាន (Gateway) ដំបូងរបស់អង្គការ NASA នៅក្នុងគន្លងគោចរជុំវិញព្រះច័ន្ទ នឹងចាប់ផ្តើមប្រព្រឹត្តទៅឆាប់បំផុត នៅអំឡុងខែឧសភា ឆ្នាំ២០២៤ ដើម្បីចាប់ផ្តើមគម្រោងបេសកកម្ម នៃការសង់ស្ថានីយច្រកទ្វារអវកាសឋានព្រះច័ន្ទ (Lunar Gateway ឬ Artemis)។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។ អង្គការ NASA បានជ្រើសរើសក្រុមហ៊ុន SpaceX ដែលមានមូលដ្ឋាននៅទីក្រុង ហរថន...
ទីក្រុងឡុង៖ អ្នកដំណើរទៅចក្រភពអង់គ្លេស អាចនឹងត្រូវពិន័យរហូតដល់ ១៣៨០០ដុល្លារ ឬជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ ប្រសិនបើបំពានចំណាត់ការដាក់ចត្តាឡីស័កថ្មី។ វិធានការនេះ នឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ ខែកុម្ភៈ។ ដើម្បីទប់ស្កាត់កូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេស និងករណីនាំចូលពីបរទេស ក្រសួងសុខាភិបាល និងថែទាំសង្គមអង់គ្លេស បានដាក់ចេញចំណាត់ការថ្មីមួយចំនួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីសុខាភិបាលលោក Matt Hancock បានអះអាងយ៉ាងដូច្នេះថា វិធានការថ្មីនេះ...
ស្របពេលតម្រូវការវ៉ាក់សាំងកំពុងកើនឡើង មហាអំណាចចំនួនពីរ មានចិន និងឥណ្ឌា កំពុងប្រជែងគ្នាដើម្បីផ្ដល់វ៉ាក់សាំងឱ្យប្រទេសកំពុងអភិវដ្ឍដែលខ្វះលទ្ធភាពទិញវ៉ាក់សាំងដូចប្រទេសអ្នកមាន។ មហាអំណាចទាំងពីរ កំពុងមមាញឹកនឹងការទូតវ៉ាក់សាំងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ដែលជាឱកាសក្នុងការពង្រីកឥទ្ធិពលរៀងៗខ្លួន។ នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី កំពុងតែប្រើប្រាស់ចំណុចខ្លាំងរបស់ឥណ្ឌាក្នុងនាមជាអ្នកផលិតវ៉ាក់សាំងធំជាងគេបង្អស់ក្នុងពិភពលោកដើម្បីពង្រឹងទំនាក់ទំនងក្នុងតំបន់ និងប្រជែងជាមួយគោលនយោបាយ ព្រមទាំងឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន។ បើទោះជាកម្មវិធីចាក់វ៉ាក់សាំងក្នុងស្រុកទើបចាប់ផ្ដើមក្ដី ឥណ្ឌាហាក់មិនរារែកឡើយក្នុងការដឹកវ៉ាក់សាំងឱ្យប្រទេសនានានោះ។ រដ្ឋាភិបាលឥណ្ឌាក៏បានផ្តល់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតក្នុងស្រុករាប់លានដូសទៅឱ្យបណ្តាប្រទេសជិតខាងខ្លួនដូចជា ប៊ូតង់ នេប៉ាល់ ស្រីលង្កា មីយ៉ាន់ម៉ា និងកោះម៉ាល់ឌីវរួចហើយបើតាមទីភ្នាក់ងារសារពត៌មាន Reuters នៅថ្ងៃទី៧...
ប្រទេសចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានមានប្រសាសន៍ថា ប្រទេសរបស់លោកមានឆន្ទៈក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅប្រទេសនានានៅអឺរ៉ុបកណ្តាល និងខាងកើត។ លោកបានថ្លែងបែបនេះនៅកិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយមួយកាលពីថ្ងៃអង្គារ ដោយមានការចូលរួមពីមេដឹកនាំមកពី ១៧ ប្រទេស ដែលរួមមានទាំងហុងគ្រី និងប៉ូឡូញ។ យោងតាមក្រសួងការបរទេសចិន លោកប្រធានាធិបតីបាននិយាយថា ប្រទេសស៊ែប៊ីបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួនមួយលានដូសពីក្រុមហ៊ុនចិន ហើយក្រុមហ៊ុនវ៉ាក់សាំងហុងគ្រីនិងចិនក៏កំពុងសហការគ្នាផងដែរ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រទេសចិននឹងពិចារណាយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការបែបនេះជាមួយរដ្ឋាភិបាលដទៃទៀតនៅក្នុងតំបន់។ លោក ស៊ី បាននិយាយថា...
ក្រុមបាតុករបានត្រឡប់មកលើវិថីក្នុងទីក្រុងណៃពិដោរ រាជធានីប្រទេសមីយ៉ាន់ម៉ា ដើម្បីបន្តបាតុកម្ម បន្ទាប់ពីមានអំពើហិង្សាកើតឡើងប្រឆាំងក្រុមរដ្ឋប្រហារដែលបញ្ឈប់ការផ្លាស់ប្តូរបណ្តោះទៅលទ្ធិប្រជាធិបតេយ្យក្រោមការដឹកនាំរបស់លោកស្រី អ៊ុង សានស៊ូជី។ សហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ (United Nation) បានថ្កោលទោសចំពោះអំពើហិង្សាប្រឆាំងបាតុករ ដែលទាមទារឱ្យផ្លាស់ប្តូរអំណាចក្រុមរដ្ឋប្រហារ និងតម្រូវដោះលែងលោកស្រី អ៊ុង សានស៊ូជី រួមទាំងថ្នាក់ដឹកនាំនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និងសកម្មជនមួយចំនួនដែលត្រូវបានគេឃុំខ្លួន។ យុវជនដឹកនាំ Esther Ze Naw ថ្លែងប្រាប់សារព័ត៌មាន Reuters ថា «ពួកយើងមិននៅស្ងៀមនោះទេ ប្រសិនបើមានការបង្ហូរឈាមអំឡុងការបាតុកម្មដោយសន្តិភាពរបស់ពួកយើងនោះ វាក៏អាចនឹងមានច្រើនជាងនេះទៀតដែរ...
ប្រទេសចិន៖ ថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីរយៈពេលមួយសប្តាហ៍តាមច័ន្ទគតិរបស់ប្រទេសចិន នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ រដ្ឋាភិបាលក្រុងប៉េកាំង កំពុងដាក់ការរឹតត្បិតលើការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភះឆ្នាំនេះ។ រដ្ឋាភិបាល និយាយថា មានអ្នកធ្វើដំណើរជាង ១,១ ពាន់លាននាក់ក្នុងកំឡុងពេល ៤០ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែមករាមក។ តួលេខនេះ បានធ្លាក់ចុះប្រហែល ២០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ខណៈដែលការឆ្លងមេរោគ...
ទីក្រុងបាងកក៖ ប្រទេសថៃនឹងប្រើប្រាស់ វ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន Sinovac ដើម្បីចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះជាលើកដំបូង ដោយស្ថិតក្នុងគោលដៅចាក់ជូនដល់ប្រជាជន ២ ភាគ ៣ នៃប្រជាជនសរុប ៦៩លាននាក់របស់ខ្លួន (តួលេខដោយ UN នៅឆ្នាំ២០២០) សម្រាប់ដំណាក់កាលទីមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ ប្រទេសថៃក៏ត្រូវបានគេមើលឃើញថា នឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចិន នៅក្នុងករណីបន្ទាន់នៅក្នុងខែកុម្ភៈនេះផងដែរ។...
អន្តរជាតិ៖ យោងតាមសារព័ត៌មាន ដេលីម៉េល នៅថ្ងៃទី៩ ខែកុម្ភៈ បានផ្សាយថា ក្រុមអ្នកឯកទេសអង់គ្លេសប្រមាណជិត២០០នាក់មកពីសាកលវិទ្យាល័យល្បីៗចំនួន២០ អាចត្រូវជាប់គុកពីបទជួយដល់ចិនផលិតអាវុធទំនើបៗជាច្រើន។ នៅពេលនេះកម្លាំងប៉ូលិសអង់គ្លេស បានបើកការស្រាវជ្រាវទៅលើក្រុមអ្នកវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យខាងលើដែលបានបំពានច្បាប់ នាំចេញបច្ចេកវិទ្យាជួយដល់ចិន ផលិតអាវុធទំនើបៗជាច្រើន។ កម្រិតទោសសម្រាប់ការបំពានច្បាប់ ខាងលើ អាចនឹងត្រូវជាប់គុកយ៉ាងតិច១០ឆ្នាំ។ ច្បាប់ហាមនាំចេញបានអនុវត្តតាំងពីឆ្នាំ២០០៨ ដើម្បីជួយការពារសន្តិសុខជាតិ។ តាមសារព័ត៌មាន The Times ឯកសារស្តីពីវិធីសាស្ត្រផលិតកាំជ្រួចមីស៊ីល បច្ចេកវិទ្យាជាន់ខ្ពស់ … ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសលួចផ្ញើទៅឲ្យចិន។ តាមសារព័ត៌មាន...