ភ្នំពេញ ៖ ក្រោយរុស្ស៊ីរកឃើញថ្នាំ វ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ១៩សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យប្រទេសមួយនេះ ជួយផ្តល់ជំនួយ ជាថ្នាំវ៉ាក់សាំងមកកម្ពុជាផង ក្នុងការទប់ស្កាត់ការឆ្លងរាលដាល ជំងឺនេះ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឲ្យ លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃ២៤ កញ្ញា។ ជាមួយគ្នានេះ...
ភ្នំពេញ៖ អ្នកវិទ្យាសាស្រ្ត បានបង្ហាញរូបភាព សត្វ រមាំង (Rucervus eldii) ចំនួន បួន ក្បាល ដែលគេថតបានជាលើកដំបូង ក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ា ស៊ីន ថត ស្វ័យ ប្រវត្ត នៅក្នុង ដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយ ស្ថិតក្រោមការគាំទ្រ ដោយអង្គការ WWF មានទីតាំង ស្ថិតក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ នៃខេត្តក្រចេះ។...
បរទេស៖ គម្រោងបង្កើតរដ្ឋធានីថ្មីតម្លៃរាប់ពាន់ដុល្លារនៅប្រទេសឥណ្ឌូនេស៊ីនៅលើកោះ Borneo ត្រូវបានផ្អាកការសាងសង់ដោយសារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបង្កពីការរាតត្បាតនៃជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីលោក Suharso Monoarfa បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី ១៩ ខែសីហានេះថា៖ «អ្វីដែលយើងត្រូវធ្វើចំបងនៅពេលនេះគឺ ស្តារសេដ្ឋកិច្ចឡើងវិញ និងយកឈ្នះលើជំងឺកូវីដនេះ។ នៅពេលដែលស្ថានការណ៍ប្រសើរឡើងវិញ យើងនឹងពិចាណារបន្តគម្រោងរដ្ឋធានីថ្មីនេះ»។ គម្រោងផ្លាស់ប្តូររដ្ឋធានីថ្មីទៅកាន់តំបន់ Borneo មុនកូវីដរំពឹងថានឹងចាប់ផ្តើមសាងសង់ពីឆ្នាំ ២០២១ ហើយការផ្លាស់ប្ដូរនេះ ដោយសារតែទីក្រុងហ្សាការតាចាស់ ចរាចរណ៍មានការកើនឡើង ដែលកើតឡើងមកពីការគ្រប់គ្រងទីក្រុងមិនល្អ។...
ភ្នំពេញ៖ នៅថ្ងៃទី២៤កញ្ញា ២០២០នេះ គឺជាខួបទី ២៧ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានបញ្ចប់ជម្លោះ និងក្រោយពីមានការបោះឆ្នោតឆ្នាំ១៩៩៣។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការអបអរសាទរការប្រកាសឱ្យប្រើប្រាស់ឡើងវិញនូវរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្តើមចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺកម្ពុជាបានផ្លាស់ប្តូរចូលទៅក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយមានការឯកភាពផ្ទៃក្នុងការដោះស្រាយបញ្ហានយោបាយ។ កម្ពុជាបានឯកភាពគ្នារៀបចំការបោះឆ្នោត នៅក្នុងខែឧសភា ឆ្នាំ១៩៩៣ ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ...
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្មីៗនេះ បានស្នើឱ្យក្រុមហ៊ុនសំណង់អាមេរិក ជួយចូលរួមក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅកម្ពុជា។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល និង ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងមកនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា បច្ចុប្បន្ន...
សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ផ្លូវ ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលសង់លំនៅឋាន ឬសំណង់ផ្សេងៗ លយចូលទៅក្នុងចំណីផ្លូវទាំង៣៨ខ្សែនោះ គឺត្រូវប្រញាប់ រុះរើចេញទាំងអស់ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការសាងសង់ផ្លូវ ៣៨ខ្សែ នៅសាលាខេត្តសៀមរាប នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវយ៉ាងដូច្នេះថា៖ «ត្រូវតែអនុវត្ត...
ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី បានធ្វើការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍ រីកចម្រើនតទៅមុខ ។នេះបើយោងតាម ក្រសួងធនធានទឹកនិងឧតុនិយម។ នៅក្នុងជំនួប ពិភាក្សាការងារជាមួយ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមនៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០...
ភ្នំពេញ៖ ក្នុងពិធីប្រកាសចូលកាន់តំណែង របស់មន្ត្រីរាជការ នៅទីស្ដីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការផ្លាស់ប្តូរតួនាទី និងភារកិច្ច គឺជាលក្ខខណ្ឌដ៏ចាំបាច់ ក្នុងក្របខណ្ឌមន្រ្តីរាជការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការដឹកនាំ និងការគ្រប់គ្រងការងារក្នុងស្ថាប័នមួយ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង...
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅសាលសន្និសីទមិត្តភាពបាត់ដំបង ដាណាំង បានរៀបចំធ្វើពិធីប្រកាស ចូលកាន់មុខតំណែង ស្នង ការថ្មី នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក្រោអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក អ៊ុយ...
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង២៩លានដុល្លារអាមេរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាតាមរយៈ កំណែទម្រង់សំខាន់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទ ដែលភាគច្រើនពលរដ្ឋក្រីក្ររស់នៅ។ ADB បានបញ្ជាក់ថា ការផ្តល់កម្ចីនេះ គឺជាកម្មវិធីទី២ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើវិមជ្ឈការ រួមមានប្រាក់កម្ចី ផ្តោតលើគោលនយោបាយចំនួន ២០ លានដុល្លារ ដែលនឹងគាំទ្រដល់វិធីសាស្រ្ត ដើម្បីពង្រឹងផែនការ និងការគ្រប់គ្រងសារពើពន្ធនៃរដ្ឋបាលមូលដ្ឋាន...