រាជធានីភ្នំពេញ៖ យោងតាមឃ្លីបសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុចា បានថ្លែងឲ្យដឹងថា ក្នុងខណៈពេលកូវីដ-១៩ កំពុងរាតត្បាតចូលមកក្នុងសហគមន៌កាន់តែខ្លាំង ខ្ញុំសូមស្នើឲ្យអាជ្ញាធរជាប់បណ្តាខេត្តព្រំដែនជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការរកស៊ីដោយកុំបិទ ព្រោះធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។ តាមប្រភពសារសំឡេងទាំងស្រុងរបស់ សម្ដេច ហ៊ុនសែន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានលើកឡើងយ៉ាងដូច្នេះថា ៖«ខ្ញុំស្នើសុំអស់លោក លោកជំទាវអភិបាលខេត្ត នៅតាមតំបន់ព្រំដែនជាប់ប្រទេសវៀតណាម ព្រំដែនឡាវ និងប្រទេសថៃ ក៏ដូចជា ស្ថានប័នពាក់ព័ន្ធ ដែលកន្លងទៅមានការព្រឹងការធ្វើចត្តាឡីស័ក...
ដើម្បីអោយមានសោភ័ណ្ឌភាពនិងភាពទាក់ទាញនិងមានហេរដ្ឋារចនាសម្ព័ន្ឋសមរម្យ អជ្ញាធរជាតិអប្សរា នឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធមួយចំនួន ផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹកនៅមុខព្រះលានជល់ដំរី ។ ព្រះលាជល់ដំរី មានទីតាំងស្ថិតនៅខាងមុខគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ ពោលគឺខាងជើងប្រាសាទបាយ័នបន្ទាប់ពីផ្លូវចូលប្រាសាទបាពួន (បាភួន) បន្តិច។ បើតាមប្រវត្តិព្រះលានជល់ ដំរីនេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សរ៍ទី១២ ក្រោមស្នាព្រះហស្ដព្រះបាទជ័យវរ្ម័នទី៧។ នៅទីនេះមានរូបចម្លាក់ដំរី និងហ្មដំរីជាច្រើន ខណៈចម្លាក់ខ្លះបង្ហាញពីដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់ និងប្រយុទ្ធជាមួយនឹងខ្លា។ ព្រះលាននេះមានប្រវែងប្រហែល ៣៥០ ម៉ែត្រ ចាប់ពីខ្លោងទ្វារចូលប្រាសាទបាពួនដល់លានស្តេចគំលង់។ ព្រះលាននេះមានរានហាលចំនួនបី និងខឿនពីរជាន់។...
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Times ដែលផ្សព្វផ្សាយថា កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន។ ការប្រកាសច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មានឈ្មោះ Angkor Times បានផ្សព្វផ្សាយតាមបណ្តាញ Wechat ដោយប្រើប្រាស់ចំណងជើងថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ» ៕
(ភ្នំពេញ)៖ ថ្លែងតាមរយៈសារជាសម្លេង នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យសមត្ថកិច្ចនៅតាមបណ្តោយព្រំដែន ដកបទបម្រាមការបិទប្រជាជនកម្ពុជា មិនឲ្យដឹកទំនិញចេញទៅប្រទេសជិតខាង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមកអាជ្ញាធរបានពង្រឹងការធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែន ដើម្បីជៀសវាងការហូរចូលនៃជំងឺពីក្រៅប្រទេសចូលមកក្នុងប្រទេស។ សម្តេចតេជោ បានសង្កត់ធ្ងន់ថាចំពោះការដឹកទំនិញចេញចូល នៅតែធ្វើឡើងជាធម្មតា។ គួរបញ្ជាក់ផងដែរថា ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងក្រោយពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់ចេញបទបញ្ជាទៅតាមខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ...
(ភ្នំពេញ)៖ អាល្លឺម៉ង់នឹងផ្ដល់ជំនួយជាថវិកា ចំនួន១៦លានដុល្លារ ដល់កម្ពុជាដើម្បីជួយលើកស្ទួយវិស័យសុខាភិបាល ក្នុងបរិបទជំងឺកូវីដ១៩តាម រយៈគម្រោងជាច្រើនជាពិសេសប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការកំណត់អត្ដសញ្ញាណប្រជាជនក្រីក្រ, ធានារ៉ាប់រង់សុខភាព និងវិស័យផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខា ភិបាល ក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងលោក Benjamin Knodler អនុប្រធានបេសកកម្មនៃស្ថាន ទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។នៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ...
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤០នាក់ថ្មីទៀត ដែលក្នុងនោះមាន៣៨នាក់ជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និង២នាក់ជាករណីនាំចូលពីក្រៅប្រទេស។ អ្នកជំងឺដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង៣៨នាក់ ក្នុងនោះមានជនជាតិចិន៣ ៥នាក់ ជនជាតិវៀតណាម២នាក់ និងជនជាតិខ្មែរម្នាក់។ ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេស រកឃើញឆ្លងកូវីដ១៩ ទាំង២នាក់ គឺជាជនជាតិចិន នៅខេត្តព្រះសីហនុ។ ជាមួយគ្នានេះ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺម្នាក់ផងដែរ គឺជាបុរសជនជាតិខ្មែរ ដែលស្នាក់នៅស្រុកក្រូចឆ្មារ...
ភ្នំពេញ:តាមរយៈការជួសជុលនិងរំលេចរូបរាងជាថ្មីឡើងវិញនៃប្រាសាទស្រះស្រង់បានធ្វើទេសភាពវ ប្បធម៌នាពេលអតីតកាលបានរស់រានមានជីវិតជាថ្មីឡើងវិញនិងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរ ជាតិឲ្យចូលមកទស្សនាប្រាសាទនេះ។ ប្រាសាទស្រះស្រង់ត្រូវបានសម្ពោធបញ្ចប់ការជួស ជុលក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចអមដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ។ គេសង្ឃឹមថាបន្ទាប់ពីបញ្ចប់ការជួសជុលនិងរំលេចរូបរាងជាថ្មីឡើងវិញនៃប្រាសាទស្រះស្រង់រួចរាល់នោះត្រូវបានគេរំពឹងថាកំណើនភ្ញៀវដែលចូលមកទស្សនាកម្សាន្តនៅទីនោះនិងកាន់តែមានចំនួនកើនឡើងខ្លាំងថែមទៀត។ ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តីខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើតមានបណ្តោយ៧៨០ម៉ែត្រនិងទទឹង ៣៨០ម៉ែត្រត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២និងដើសតវត្សទី១៣ក្នុងរជ្ជកាលព្រះ បាទជ័យវរ្ម័នទី៧៕
អជ្ញាធរខេត្តព្រៃវែង បានយក សំណាកមនុស្ស៤១នាក់ និងអ្នកដែលពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ទោពិនិត្យ និងធ្វើចត្តាឡីស័កដាក់នៅដាច់ដោយឡែក ក្រោយសង្ស័យថា បានពាក់ព័ន្ធនឹងស្ត្រីជានគរបាលជាតិម្នាក់ ឆ្លងកូវីដ១៩ ដែលបានមកចូលរួមមង្គលការមួយកន្លែងស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។ អភិបាលរងខេត្តព្រៃវែង លោក ចាន់ ថា បានថ្លែងថា តាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចរាជធានីភ្នំពេញថា មានស្ត្រីម្នាក់ឈ្មោះ ល.ស.ផ អាយុ៣៥ឆ្នាំ ស្នាក់នៅខុនដូ Skyline...
លោកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងលោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីនដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាគ្នាស្តីការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ដែលជំនួបននេះធ្វើឡើង នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ លោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនបានលើកឡើងថា លោកស្រី នឹងខិតខំបំពេញការងារឲ្យបានកាន់តែប្រសើរថែមទៀត។លោកស្រីបញ្ជាក់ថា ក្រៅពីវិស័យការទូតនឹងខិតខំធ្វើយ៉ាងឲ្យវិស័យការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យអប់រំ វិស័យផ្សេងៗទៀត។ ក្នុងជំនួបនោះដែរភាគីទាំងពីរបានបង្ហាញពីការខិតខំធ្វើយ៉ាងជំរុញដល់អ្នកវិនិយោគលើវិស័យកសិកម្មជាពិសេសេស្រូវអង្ករ។ការខិតខំធ្វើយ៉ាងក្នុងការជៀសវាងយកពន្ធត្រួតគ្នា តាមរយៈកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរកម្ពុជា.ហ្វីលីពីនធ្វើយ៉ាងណាឲ្យបានឆាប់។ហើយភាគីទាំងពីរក៍បានគិតពីវិស័យទេសចរណ៍និងវិស័យដទៃទៀតផងដែរ លោក កុយ គួង...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអំពាវនាវអ្នកដាំដុះដំណាំស្វាយ ចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួល បានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ។ សេចក្តីប្រកាសព័ត៌មាន របសើក្រសួងកសិកម្មបានអោយដឹងថា ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវម្តងហើយ ម្តងទៀត ដល់អ្នកដាំដុះដំណាំស្វាយទាំងអស់ សូមធ្វើការចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ នៅអគ្គនាយកដ្ឋានកសិកម្ម...