(ភ្នំពេញ)៖ស្របពេលដែលការចូលរួមអបអរទិវាសត្វព្រៃពិភពលោក នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ អង្គការ WWF បានបង្ហាញនូវដំណឹងដែលផ្តល់នូវក្តីរំភើបអស្ចារ្យចំពោះការផ្ដល់កំណើតរបស់កូនសត្វផ្សោតទី១នៃមេគង្គកម្ពុជាសម្រាប់ ឆ្នាំ២០២១ នេះ។ កូនសត្វផ្សោតថ្មីមួយក្បាលដែលមានអាយុប្រហែលមួយសប្តាហ៍ត្រូវបានអ្នកវិទ្យាសាស្រ្តប្រទះឃើញកាលពីចុងសប្តាហ៍មុន កំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួន ៤ ផ្សេងទៀត នៅក្នុងតំបន់ទីជម្រកធម្មជាតិ ត្បូងខ្លា ដែលមានទីតាំងស្ថិតនៅក្នុង ខេត្តស្ទឹងត្រែង។ បើតាមអង្គការ WWF បានឱ្យដឹងថា ការកត់ត្រានូវវត្តមានកូនសត្វផ្សោតទី១នេះ បានប្រព្រឹត្តទៅខណៈពេលដែលក្រុមអ្នកវិទ្យាសាស្រ្តនៃស្ថាប័នរដ្ឋបាលជលផល និងអង្គការ WWF កំពុងតាមដានស្ថានភាពសត្វផ្សោត នៅតាមបណ្តាយដងទន្លេមេគង្គ។...
(មណ្ធលគិរី)៖តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតជាប្រភេទព្រៃរបោះស្ថិតនៅភាគខាងជើង និងភាគ ខាងឦសាននៃប្រទេសកម្ពុជា ចាប់ពីខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ តំបន់នេះជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់អេកូឡូស៊ី ដែលមានតម្លៃជីវៈចម្រុះខ្ពស់ ចំនួន៨ សម្រាប់កម្មវិធីអភិរក្សអាទិភាពក្នុងតំបន់មេគង្គ។ ក្រសួងបរិស្ថាន និងអង្គការដៃគូបានខិតខំប្រឹងប្រែងអភិរក្សតំបន់នេះឱ្យបានគង់វង្សដើម្បីរក្សាធនធានព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះដែលមានតាមដងទន្លេមេគង្គ ព្រមទាំងអូរបឹងបួរក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតឱ្យកាន់តែសម្បូរបែប មុននឹងឈានទៅបង្កើតជាតំបន់អេកូទេសចរណ៍នាពេលអនាគត។ តាមរយៈខ្សែវីដេអូ ដែលថតដោយជនបរទេស និងការស្រាវស្រាវរបស់អង្គការWWF បានបង្ហាញថា កាលពីប្រមាណជាង៥០ឆ្នាំមុនប្រភេទសត្វតិណាសីធំៗ ដូចជា គោព្រៃ ដំរីអាស៊ី និងរមាំង...
អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គ្រោងចំណាយទុនវិនិយោគប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ជាប្រភេទ 4C លើផ្ទៃដីទំហំប្រមាណជាង៣០០ហិកតា ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់វិទ្យុជាតិកម្ពុជា ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស និងក្រុមហ៊ុន Power China Group បានកំពុងសិក្សានិងចរចារួមគ្នា មុនឈានដល់ការ ចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារសាងសង់។ឯកឧត្តមបញ្ជាក់ថា ការចចារនេះត្រូវចំណាយពេលវេលា ប្រមាណជាង៨ខែទៀត ពោលគឺអាចឈានទៅដល់ចុងឆ្នាំ ២០២១ ឬដើមឆ្នាំ២០២២ ទើបអាចដំណើរការសាងសង់បាន...
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៤នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ទាំង៣៤នាក់នេះ គឺជនជាតិខ្មែរចំនួន១៥នាក់ ជនជាតិចិន ១៧នាក់ និងជនជាតិវៀតណាមចំនួន២នាក់ ដែលនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះផងដែរ ក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលជំងឺកូវីដ១៩ ចំនួន៣នាក់ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ ដែលមានជនជាតិឥណ្ឌូនេស៊ី២នាក់...
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ នេះ មានចំនួន ១ ៥៩៩ ៩២២,៣៧ តោន មានការកើនឡើងចំនួន ៥៦៩ ៤៩៣,៨៨ តោន ស្មើនឹង ៥៥.២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន ២៥ប្រទេស។ ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញបានច្រើនជាងគេ ដូចជា៖ ដំឡូងមីក្រៀមមានចំនួន ៨០២...
ភ្នំពេញ៖ វ៉ាក់សាំង AstraZeneca/SII ចំនួន ៣២៤ ០០០ដូស បានមកដល់កម្ពុជាហើយ យប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ វ៉ាក់សាំងកូវីដ-១៩ នឹងផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជា នូវមធ្យោបាយដ៏មានអនុភាពមួយទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទោះជាយ៉ាងនេះក្តី វ៉ាក់សំាងតែមួយមុខនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនេះ ឡើយ។ ការបន្តអនុវត្តវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ នៅតែចាំបាច់ ដូចជាការធ្វើតេស្ត ការគោរពវិធានការចត្តាឡីស័ក ការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការរក្សាគម្លាតសុវត្ថិភាពជាដើម។ សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល, អង្គការ...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១។ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១នេះ រៀបចំឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។ សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទិវាវប្បធម៌នេះ ត្រូវបានប្រារព្វឡើង នៅថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារឆ្នាំ២០២១នេះ...
សម្តេចតេជោ បានបង្ហោះសារស្វាគមន៍ជំនួយវ៉ាក់សាំងរបស់ប្រទេស ឥណ្ឌា ដែលបានមកដល់នៅរាត្រីនេះ។ សម្តេចតេជោបានបង្ហោះនៅលើបណ្តាញសង្គមរបស់សម្តេចថា វ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ ដែលជាជំនួយរបស់ WHO បានផ្តល់មកប្រទេសកម្ពុជាហើយ នៅរាត្រីនេះ កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន៣២៤,០០០ដូស បានដឹក និងប្រគល់ដល់ប្រទេសកម្ពុជាហើយ កាលពីវេលាម៉ោង៧៖៥០នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ។ ឯកឧត្តម ម៉ម ប៊ុនហេង...
(ភ្នំពេញ) ៖ រដ្ឋាភិបាលជប៉ុន នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានឯកភាពផ្តល់ថវិកាសរុបចំនួន ២,២៣៥,៣៦៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ក្នុងនោះ ថវិកា ១,៧៦៣,២៥១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្ត “គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី១)” និង “គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS...
(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៦ ជំពូក និង១៨មាត្រា បានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩...