(ភ្នំពេញ) ៖ មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ត្រូវបានតុលាការបានប្រកាសសាលក្រមផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ ចំណែកបក្ខពួកចំនួន ៨នាក់ទៀត ត្រូវបានផ្តន្ទាទោសពី ២០ឆ្នាំ ទៅ ២២ឆ្នាំ។ ការប្រកាសសាលក្រមផ្តន្ទាទោសនេះ បានធ្វចើឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដោយលោក ឌុច សុខសារិទ្ធ ប្រធានក្រុមប្រឹក្សាជំនះជម្រះ និងលោក សេង...
(ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ចំនួន៣.៥លានដុល្លារអាមេរិក ដល់ក្រុមហ៊ុនឯកជន សម្រាប់ការប្រកួតប្រជែងក្នុងវិស័យកសិកម្ម នៅប្រទេសកម្ពុជា។ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) បានរៀបចំបង្កើតការប្រកួតប្រជែងថ្មីមួយ សម្រាប់វិស័យឯកជន ក្នុងភាពជាដៃគូក្នុងផ្នែកកសិកម្ម ទាក់ទងនឹងបញ្ហាប្រឈមសំខាន់ៗ នៅក្នុងវិស័យកសិកម្ម របស់ប្រទេសកម្ពុជា។ បន្ថែមពីនោះទៀត ក៏ដូចជា ការប្រើប្រាស់ប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ក្នុងឃ្លាំង និងផ្នែកភស្តុភារ។ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា...
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក បានបង្ហោះសារនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះ ដោយបានថ្លែងអំណរគុណ និងជូនពរដល់បងប្អូនក្រុមគ្រូពេទ្យទាំងអស់ ទទួលបានជោគជ័យក្នុងបេសកកម្មដ៏សំខាន់នេះ រួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ស្របពេលស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កំពុងមានភាពធ្ងន់ធ្ងរនៅឡើយ។ គួរបញ្ជាក់ផងដែថា នៅក្នុងស្ថានភាពនេះក្រុមគ្រូពេទ្យ ត្រូវបានមើលឃើញថា ជាកម្លាំងជួរមុខយ៉ាងសំខាន់បំផុតក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចេញពីក្នុងសហគមន៍...
រាជធានីភ្នំពេញ៖ សម្រេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ សម្រេចឲ្យផ្អាកការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ ក្នុងលិខិតផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការសម្រេចផ្អាកសន្និបាតនេះ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»។ គួរជម្រាបថា...
ប្រទេសជប៉ុន៖ លោកស្រី Makiko Yamada មន្ត្រីផ្នែកទំនាក់ទំនងរបស់រដ្ឋាភិបាលជប៉ុន បានលាលែងពីតំណែង បន្ទាប់ពីរងការរិះគន់ និងការមិនពេញចិត្តពីសាធារណជន ជុំវិញការបរិភោគអាហារជាមួយកូននាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ ដែលធ្វើការនៅក្រុមហ៊ុនឯកជន។ រឿងរ៉ាវទទួលទានអាហារថ្លៃៗនេះ កើតនៅក្នុងឆ្នាំ២០១៩ មកម្ល៉េះ។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការហិរញ្ញវត្ថុ នៃសភាតំណាង ក្នុងថ្ងៃទី១ ខែមីនា លោក Katsunobu Kato ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថាយ៉ាងច្បាស់ៗថា រដ្ឋាភិបាល បានទទួលលិខិតលាលែងពីលោកស្រី...
រាជធានីភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានតាក់តែងសេចក្តីព្រាងច្បាប់ថ្មីមួយទៀត គឺ «សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។ សេចក្តីព្រាងច្បាប់នេះ បានឆ្លងកាត់ការអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី អំពីខ្លឹមសារនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានតាក់តែងឡើង ក្នុងកាលៈទេសៈ ដែលពិភពលោក កំពុងប្រឈមនឹងការរាលដាលជំងឺកូវីដ-១៩ កាន់តែសាហាវ ហើយបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច...
រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ទៅកាន់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី-ខេត្ដទាំងអស់ ត្រូវអញ្ជើញមន្ដ្រីដែលមានតួនាទីសំខាន់ៗ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងកម្មវិធីនានា ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានរៀបចំ។ លិខិតរបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បញ្ជាក់ថា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ ត្រូវអញ្ជើញមេឃុំ...
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៤នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ២៤នាក់មានជនជាតិចិន ១៦នាក់, ជនជាតិខ្មែរ ៤នាក់ និងជនជាតិវៀតណាម ៤នាក់។ នៅថ្ងៃទី០២ ខែមីនានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺម្នាក់ផងដែរ ជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ...
(ភ្នំពេញ)៖ នៅថ្ងៃទី ០១ ខែមិនា ឆ្នាំ២០២១នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអនុវត្តច្បាប់ដើម្បីពង្រឹងការអនុវត្តវិធានសុខាភិបាលប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ។ ក្នុងសេចក្តីសម្រេចនេះ បានបង្កើតក្រុមការងារអនុវត្តច្បាប់ដើម្បីពង្រឹងការអនុវត្តវិធានសុខាភិបាលប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ដែលមានសមាសភាពដូចខាងក្រោម ៖
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយចំនួន ១.១៣២ លានយ៉េន (ប្រហែល ១០,៨ លានដុល្លារអាមេរិក) ដល់ប្រទេសកម្ពុជា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន គឺធ្វើឡើង នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ ដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។...