(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់សម្តេចដែលមានខ្លឹមសារថា៖ សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ដែលបានប្រើប្រាស់ផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។ សាររបស់សម្តេចតេជោ បានបន្តថា៖ ប្រសិនបើកាបូបខ្មែរដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើអោយសិប្បកម្មកែឆ្នៃនិងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង។ មួយប៉ុស្តនេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំនៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី៕
រាជធានីភ្នំពេញ៖ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំហានទី២ ចំនួន៤០ម៉ឺនដូសទៀតដល់កម្ពុជា ។ នេះបើតាមការប្រកាសរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។ ស្ថានទូតចិន បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួន យ៉ាងដូច្នេះថា៖«ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា»។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ជំនួយរបស់ចិន...
រាជធានីភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នឹងអញ្ជើញទៅចាក់វ៉ាក់សាំង Astra Zeneca ជាមួយសម្តេចតេជោ ហ៊ុន សែន នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ដែលបានសរសេរបង្ហោះសារនៅលើគណនីហ្វេសប៊ុក នៅមុននេះបន្តិច។ ក្រោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចរាល់ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាផងដែរ។ សូមជំរាបថា សម្តេចតេជោ ហ៊ុន...
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១នេះ បានយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។ តាមការគ្រោងទុកថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា,...
រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេច នឹងទៅចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្រ្តាហ្ស៊ីណិកា (Astraceneca) នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ការប្រកាសរបស់សម្តេច គឺធ្វើឡើងលើទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃទី២៨ ខែកុម្ភៈនេះ។ វ៉ាក់សាំងអាស្រ្តាហ្ស៊ីណិកាជាង៣សែនដូស ដែលផលិតនៅឥណ្ឌា នឹងត្រូវបញ្ជូនមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូង នៅយប់ថ្ងៃទី២ ខែមីនា។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា ពេលទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យកាល់ម៉ែត...
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀល ដល់ខេត្តកម្ពុជាចំនួន១២ ដែលនៅជាប់ព្រំដែនថៃ និងព្រំដែនប្រទេសវៀតណាម ដើម្បីប្រើប្រាស់សម្រាប់រៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ដល់ ១០ ខែមីនា ឆ្នាំ២០២១។ បើតាម លោកស្រី យក់ សម្បត្តិ ក្នុងចំណោមថវិកាទាំងជាង៣ពាន់លានរៀលនេះ ខេត្តកម្ពុជាជាប់ព្រំដែនថៃ ចំនួន៥ ទទួលបានថវិកាសរុប២៨៥០លានរៀល...
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៥នាក់បន្ថែមទៀត ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» មាន១៤នាក់ ដែលភាគច្រើនជាជនជាតិចិន។ ក្រសួងសុខាភិបាលបន្តថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ទាំង១៤នាក់ មានជនជាតិចិនចំនួន ១៣នាក់ និងជនជាតិខ្មែរម្នាក់។ ចំណែកឯអ្នកដែលធ្វើដំណើរមកពីក្រៅប្រទេសម្នាក់ ដែលឆ្លងកូវី១៩ គឺជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩...
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានព្រមានដល់មន្ត្រីរបស់ខ្លួនថា ក្នុងករណីនៅពេលបំពេញភារកិច្ចកម្លាំងការពា បង្កឱ្យបុគ្គលធ្វើចត្តាឡីស័ករត់គេចមិនបានទប់ស្កាត់ទាន់ពេលវេលាត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ និងចំពោះមុខច្បាប់។ ក្នុងករណីដែលមានជនបរទេសមិនស្តាប់រឺរឹងទទឹងមិនអនុវត្តតាមអាជ្ញាធរដែនដី និងគ្រូពេទ្យ ត្រូវចូលវាយខ្នោះតែម្តង។ ការព្រមាននេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការបន្ថែមកម្លាំងទៅការពារគោលដៅធ្វើចត្តាឡីស័កជូនដល់ស្នងការរងនិងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំ១៤ ដើម្បីដឹកនាំកម្លាំងចុះអនុវត្តឱ្យមានប្រសិទ្ធភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ ឧត្តមសេនីយ៍ឯក ស ថេត បានដាក់ផែនការនិងបទបញ្ជាទៅស្នងការរង និងអធិការទាំង១៤ខណ្ឌ...
ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខលើលិខិតប្ដូរសា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន មកកម្ពុជាលើវិស័យទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ។ សេចក្ដីប្រកាសព័ត៌មានជាផ្លូវការរបស់ក្រួសងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ដែលឯកឧត្តម MIKAMI MASAHIRO នឹងចុះហត្ថលេខានៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះ លើលិខិតប្តូរសារខាងលើ ក្នុងទឹកប្រាក់ចំនួន១១៣២ លានយ៉េន(ប្រហែល១០,៨ លានដុល្លាអាមេរិក) ដែលរដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយឥតសំណងមកភាគីកម្ពុជា ដើម្បីអនុវត្ត “គម្រោងអភិវឌ្ឍន៍ទេសចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ” ។ សូមអានខ្លឺមសារទាំងស្រុងនៃសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោម៖
ច្រើនមែន កាលពីឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានចំណូលសរុប ចំនួន៥១,៧៨៦,១៣៦,៩៥២រៀល ប្រមាណជាង១២លានដុល្លារអាមេរិក។ តាមរបាយការណ៍ របស់ក្រសួងសាធារណការបានបញ្ជាក់ថា ចំណូលទាំង៥១,៧៨៦,១៣៦,៩៥២រៀល ដែលក្រសួងទទួលបានពីប្រភពរួមមាន៖ * ប្រាក់ចំណេញរបស់សហគ្រាសសាធារណៈ ចំនួន២,៧៥០,០២៧,៦៩៥រៀល * លក់ឯកសារលត្រាប័ត្ររថយន្ដ និងលិខិតបោះពុម្ពផ្សេងៗ ចំនួន១៣៧,១១៤,៥៣៥រៀល * ផលពីការបង្កើតសហគ្រាស ចំនួន៥,៤២៧,៦១២,០០០រៀល * ចំណូលពីអាជ្ញាប័ណ្ណក្នុងស្រុក ចំនួន៦៤,០០០,០០០រៀល * ការជួលដីទំនេរ...