ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានទទួលអំណោយសប្បុរសធម៌ពីឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ និលោកជំទាវ ដែលបានឧបត្ថម្ភ មី ៥០កេសធំ (៣០០កេសតូច) ទឹកសុទ្ធ ៥០យួរ ភួយ ១៦៥ភួយ អាវ ៧៥អាវ។ បន្ថែមពីនេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅក្រុមហ៊ុនអាមេរិក។ ការដឹកនាំកិច្ចប្រជុំរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ, ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ សម្តេចមានប្រសាសន៍ថា៖ ជាកិច្ចចាប់ផ្តើម, ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អាឡិចសាន់ដឺ ហ្វលម៉េន (Alexander Feldman) ប្រធាន...
ភ្នំពេញ៖ លោកស្រី Portia Clare Stratton ប្រធានគម្រោងសកម្មភាពមីន នៃជំនួយប្រជាជនន័រវេស្ស (NPA) បានថ្លែងថា រដ្ឋាភិបាលន័រវេស្ស នឹងបន្តជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារ បោសសម្អាតមីនមនុស្សធម៌ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីន នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អាជ្ញាធរមីន។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិតមួយច្បាប់ចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញា។ ក្នុងសារលិខិតចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសរំលេចថា សុខសន្តិភាពជាតម្រូវរបស់មនុស្សគ្រប់រូប លើកលែងតែពួកភេរវករប៉ុណ្ណោះដែលមិនត្រូវការសន្តិភាព ហើយចង់បំផ្លាញសុខសន្តិភាពនេះចោល។ «ទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា» ជាទិវាប្រវត្តិសាស្ត្រដ៏វិសេសវិសាល ដែលមហាសន្និបាទអង្គការសហប្រជាជាតិលើកទី៥៥ និងប្រទេសសមាជិកទាំងអស់បានអនុម័តជាឯកច្ឆន្ធ ដោយកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាទិវាសន្តិភាពប្រចាំឆ្នាំដើម្បីឧទ្ទិសដល់ការបញ្ឈប់រាល់អារិភាព និងពង្រឹងឧត្តមគតិសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនទាំងអស់នៅក្នុងពិភពលោក។ ទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០នេះ ប្រារព្ធឡើងក្រោមមូលបទ «ការកសាងសន្តិភាពជាមួយគ្នា»។ ក្នុងសារលិខិតចូលរួមអបអរសាទរថ្ងៃទិវាសន្តិភាពអន្តរជាតិនេះ សម្តេចតេជោ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ នឹងមានការរៀបចំពិធីផ្លាស់ប្ដូរ ស្នងការនគរបាលខេត្តកំពង់ធំ ដោយលោកឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល។ ពិធីនេះនឹងត្រូវធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។ គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី...
(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនកុះកមកពីទីជិតទីឆ្ងាយបានចូលមកទស្សនាកម្សាន្តនៅទីធ្លាវិមាន «ឈ្នះ-ឈ្នះ» ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ខាងកើតស្ពានព្រែកព្នៅ) ដោយពួកគាត់ម្នាក់ៗបានវាចារបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះរតនវិមានដ៏ធំខ្ពស់ស្កឹមស្កៃនេះ។ សូមបញ្ជាក់ថា ការស្ថាបនាវិមានឈ្នះ-ឈ្នះនេះមានគោលដៅសំខាន់ចំនួន ៥ រួមមាន៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ-ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្មនៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។ វិមាននេះក៏បង្ហាញពីការជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នៃការបង្រួបបង្រួមជាតិផងដែរ ហើយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះនេះ...
(ព្រៃវែង)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងខេត្តព្រៃវែង ក្នុងរយៈពេលបីថ្ងៃ គិតពីថ្ងៃ១៦ ដល់ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២០ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ២៨,៣៤៤នាក់ ដែលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានានាទូទាំងខេត្ត។ បើតាមលោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានឱ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ មន្ទីរបានរៀបចំរមណីយដ្ឋាន និងតំបន់គោលដៅទេសចរណ៍ចំនួន ៦កន្លែង សម្រាប់ទទួលភ្ញៀវចូលទៅទស្សនាកម្សាន្ត ក្នុងនោះរួមមាន៖ រមណីយដ្ឋានធម្មជាតិនគរភ្នំ (ភ្នំឈើកាច់) ស្រុកបាភ្នំ,...
(បាត់ដំបង)៖ ក្រោយពីទទួលដំណឹងថានៅមូលដ្ឋានឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីរងគ្រោះដោយសាររន្ទះបាញ់បណ្ដាលឱ្យស្លាប់៨នាក់ និងរបួស៣នាក់រួចមក សម្តេចក្រឡាហោម ស ខេង បានផ្តល់អំណោយមួយចំនួនដល់គ្រួសារសពរងគ្រោះនោះ ព្រមទាំងបានផ្ញើសាររំលែកទុក្ខជូនគ្រួសារសពផងដែរ។ សាររំលែកទុក្ខ និងអំណោយទាំងនោះត្រូវបាននាំយកទៅប្រគល់ជូនដល់ដៃគ្រួសារសព ដោយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងនោះក៏មានបច្ច័យសម្រាប់សពម្នាក់ចំនួន ៣,០០០,០០០រៀល និងប្រគល់ជូនអ្នករងរបួសម្នាក់ ២,០០០,០០០រៀល សរុបជាទឹកប្រាក់ ៣០,០០០,០០០រៀល។...
(កណ្តាល)៖ រមណីយដ្ឋានភ្នំព្រះរាជទ្រព្យទទួលបានភ្ញៀវទេចរមួយថ្ងៃជាង ១ម៉ឺននាក់ និងរំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរចំនួន ៥ម៉ឺននាក់ នាកំលុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដែលចំនួននេះមានការកើនឡើងជាងឆ្នាំមុន។ នេះបើតាមលោក ដាំ ទុម ប្រធានគ្រប់គ្រងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យបានប្រាប់ភ្នាក់ងារ Fresh News នាថ្ងៃទី១៨ ខែកញ្ញា។ លោកប្រធានបានបន្តថា បើទោះបីជាជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតជុំវិញពិភពលោក ប៉ុន្តែកម្ពុជាមានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងទ្រង់ទ្រាយធំ ដែលកត្តានេះបានញាំងឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាល ទើបពួកគាត់បាននាំក្រុមគ្រួសារសាច់ញាតិ...
ភ្នំពេញ ៖ ក្នុងថ្ងៃឆ្លងបិណ្ឌឬហៅថាភ្ជុំបិណ្ឌនាថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយក្រុមគ្រួសារសាច់ញាតិនិងមន្ត្រីអ្នក មុខអ្នកការនឹងអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តវាំងចាស់ ឃុំវាំងចាស់ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែអញ្ជើញមកចូលរួមក្នុងថ្ងៃភ្ជុំបិណ្ឌនៅទីអារាមក្នុងវត្តវាំងចាស់មិន ដែលខានឡើយ សម្តេចបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី...